អនុស្សាវរីយ៍ វប្បធម៌ និង ប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានបុរសម្នាក់រម្លឹកឡើងវិញ តាមរយៈពិព័រណ៍ «តែមប្រៃសណីយ៍ និង តែមប្រៃសណីយ៍កម្ពុជាវគ្គ ២»

Share This

ត្រឹមបំណែកក្រដាសតូចមួយ តែមប្រៃសណីយ៍អាចទាញការចងចាំ រម្លឹកឡើងវិញនូវវប្បធម៌ ប្រវត្តិសាស្ត្រ និង ការវិវត្តនៃទំនាក់ទំនងសកល។ ដើម្បីបង្ហាញរឿងរ៉ាវទាំងនេះនៃកម្ពុជា លោក Fat Jase ដែលអ្នកជាប្រមូលតែមប្រមាណជាង ១០ ឆ្នាំ បានរៀបចំពិព័រណ៍តែមប្រៃសណីយ៍មួយ ក្រោមប្រធានបទ «POSTAGE STAMPS, FEATURING CAMBODIA – PART 2» ឬ «តែមប្រៃសណីយ៍ និង តែមប្រៃសណីយ៍កម្ពុជា – វគ្គ ២»។

កម្មវិធីពិព័រណ៍ខាងលើ បានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករ សុទ្ធសឹងជាភ្ញៀវ VIP ទាំងខ្មែរ និង បរទេស ដែលធ្វើឡើងកាលពីថ្ងៃទី 0៣ ខែ មេសា ឆ្នាំ ២០២៥ នៅឯវិចិត្រសាល Synopsis Gallery និង ស្ទូឌីយ៉ូ STOR-Y Cambodia ស្ថិតនៅផ្លូវ B19 & 20 រាជធានីភ្នំពេញ។ ក្នុងនោះសារព័ត៌មាន «ប្រជាប្រិយ» ក៏បានចូលរួមជាដៃគូផ្សព្វផ្សាយផងដែរ។

ពិព័រណ៍នេះ លោក Fat Jase ដែលជាអ្នកប្រមូលតែមផ្ទាល់ដៃ បាននាំមកជូនតែម ៣ សម័យកាលគឺ តែមឆ្នាំ ១៨៤០ ជាតែមដំបូងបង្អស់នៅលើពិភពលោក, តែមសម័យអាណានិគមបារាំងឆ្នាំ ១៨៦៣-១៩៥៣, និង តែសម័យឯករាជ្យពីឆ្នាំ ១៩៥៣-បច្ចុប្បន្ន។

លោក Fat Jase​ បានចាប់ផ្តើមសន្សំតែមនៅក្នុងឆ្នាំ ២០១២ គឺនៅពេលលោកមានអាយុ ១៨ ឆ្នាំ កំពុងធ្វើការស្ម័គ្រចិត្តនៅប្រទេសប៉ូឡូញ។ មកដល់បច្ចុប្បន្ន លោកប្រមូលតែមប្រៃសណីយ៍បានប្រមាណ ៥ ម៉ឺនតែម។ ក្នុងនោះរាប់ចាប់តាំងពីតែម Penny Black ដែលជាតែមបុរាណដំបូងគេបង្អស់លើពិភពលោក រហូតដល់តែមសម័យទំនើប ដែលមកពីវប្បធម៌ចម្រុះ។

លោកចាប់ចិត្តបំផុតជាមួយតែម ដែលមានសិល្បៈ និង តម្លៃជាប្រវត្តិសាស្ត្រ ជាពិសេស តែមទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា។ លោកថា តែមគឺលើសពីការប្រមូល ពួកវាគឺជាអ្នកប្រាប់នូវរឿងរ៉ាវ រក្សាជ័យជម្នះ ការតស៊ូ និង សេចក្តីប្រាថ្នានៃជាតិ។

គួរឱ្យដឹងដែរថា បន្ទាប់ពីថ្ងៃសម្ពោធពិព័រណ៍ លោកអ្នកអាចចូលទស្សនាដោយសេរី ដែលការដាក់តាំងបង្ហាញ នឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ