ក្រោយពីជួបចំណងស្នេហ៍អាពាហ៍ពិពាហ៍បែកបាក់ជាលើកទី ១ ហើយនោះ ទីបំផុតតារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា បានរកឃើញដៃគូជីវិតថ្មីចូលមកបំពេញសុភមង្គលរបស់ខ្លួនជាថ្មីហើយ ដោយមានការសាទរជាច្រើនពីសំណាក់មហាជន និង មិត្តទាំងក្នុង-ក្រៅសិល្បៈ។

ក្រោយបើកចំហចំណងស្នេហ៍ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង និង ស្វាមីបានដឹកដៃគ្នាចូលរោងការហើយ ដោយកូនកំលោះស្រស់សង្ហាមានឈ្មោះថា ឌី ច័ន្ទសុខហេង។

ក្នុងនោះ ពិធីមង្គលការរបស់អ្នកនាង ស្វែង សុជាតា ទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស និង មិត្តភក្តិ ទាំងការរៀបចំតាមប្រពៃណីនាពេលព្រឹក និង ការពិសាភោជអាហារនាពេលល្ងាច ជាពិសេសនោះ គឺសិល្បករ សិល្បការិនីជាច្រើនបានចូលរួមយ៉ាងគគ្រឹកគគ្រេង៕






