នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានករណីទាហានថៃ ៣ នាក់ បានរងរបួសអំឡុងប្រតិបត្តិការល្បាតដោយសារតែជាន់គ្រាប់មីន នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម។
ទាក់ទិនទៅនឹងរឿងនេះ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ លោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានទាហានសៀមរងរបួស ដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់ និង របួស ២ នាក់ កាលពីថ្ងៃទី ១៦ ខែកក្កដា ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ។
ក្នុងករណីឯកឧត្តមបានបន្តថា មានអ្នកសារព័ត៌មានខ្លះបានសួរទៅកាន់ឯកឧត្តមឱ្យលោកធ្វេីការបកស្រាយ ខណៈលោកអគ្គនាយក CMAC គ្រាន់តែសួរត្រឡប់ទៅវិញថា ៖ «ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»៕