«ជម្ពូរទេព» ជាឈ្មោះដើមផ្កាមួយប្រភេទ ដែលសព្វថ្ងៃគេច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និង ពណ៌របស់ផ្កានេះ មានលក្ខណៈស្រដៀងទៅនឹងផ្កាសាគូរ៉ា និង ពុំមានអ្នកស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ទើបគេច្រើនហៅច្រឡំ ខណៈវាមានអត្ថប្រយោជន៍អាចដាំជាដើមឈើផ្តល់ម្លប់ អាចដាំនៅតាមផ្លូវជាលំអរបាន និង មានសណ្ឋានស្រស់ស្អាតគួរជាទីគយគន់។
ក្នុងកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈអភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ ក៏បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលត្រង់បរិវេណសួនមាត់ទន្លេ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមមានវត្តមាន ផ្កាជម្ពូទេព រីករហង់តាមមាត់ទន្លេ រង់ចាំប្រិយមិត្តទៅថតរូបលេងកម្សាន្ត និង ស្រូបយកខ្យល់អាកាស គួរជាទីមនោរម្យក្រៃលែង។
គួរឱ្យដឹងផងដែរថា ក្រៅពីមានសណ្ឋានស្រស់ស្អាត «ជម្ពូរទេព» មានគុណប្រយោជន៍ដូចជា ៖
– ប្រើសម្រាប់ធ្វើអុស
– ម្សៅចេញពីដើម អាចយកទៅធ្វើក្រដាសបាន
– ដាំជារុក្ខជាតិលំអរ ដោយវាមានផ្កាស្រស់ស្អាត
– ជាដំណាំផ្តល់ម្លប់ដល់ ការដាំ កាហ្វេ និង កាកាវ
– ដើមអាចយកធ្វើជាគ្រឿងសង្ហារឹមបាន៕
សូមទស្សនារូបភាពទិដ្ឋភាពនៅខាងក្រោម ៖
រូបភាព៖ Koeut Chhe កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ប្រភព ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា