កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅឯប្រទេសថៃ មានករណីអគ្គិភ័យឆាបឆេះវត្តជាថ្មី ដែលបង្កឱ្យខូចខាតសាលាឆាន់មួយទាំងស្រុង ព្រោះតែពន្លត់មិនទាន់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រហែល ៣ និង ៣៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ដោយវត្តខាងលើឈ្មោះថាវត្ត Ban Khi Lek ស្ថិតក្នុងឃុំ Khi Lek ស្រុក Pathumrat ខេត្ត Roi Et។ ក្នុងនោះ អគ្គិភ័យបានឆាបឆេះនៅលើសាលាឆាន់យ៉ាងសន្ធោសន្ធៅ ហើយខាងអាជ្ញាធរក៏បានចុះមកអន្តរាគមន៍ជួយពន្លត់ដែរ ប៉ុន្តែភ្លើងរាលដាលខ្លាំងពេក ទើបមិនអាចពន្លត់សាលាឆាន់ខាងលើនេះឡើយ។

យ៉ាងណាមិញ ជាលទ្ធផលសាលាឆាន់ត្រូវបានភ្លើងលេបត្របាក់ខូចខាតទាំងស្រុង ហើយខាងអាជ្ញាធរក៏បានចូលទៅត្រួតពិនិត្យ ដើម្បីរកមូលហេតុនៃការឆាបឆេះនេះផងដែរ៕


ប្រភព៖ Khaosod