ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គម កំពុងតែមានការខឹងសម្បាទៅលើតារាប្រុសថៃម្នាក់ឈ្មោះ Tack Pharunyoo បន្ទាប់ពីបានផុស Status មួយឌឺដងផ្លែផ្កាឱ្យប្រទេសកម្ពុជា ទាក់ទងនឹងករណីជម្លោះព្រុំដែនកម្ពុជា-ថៃ ដែលបង្កឡើងពីភាគីប្រទេសខ្លួនឯងជាអ្នកចាប់ផ្តើមមុន។
ក្នុងនោះតារាប្រុសរូបនេះបានផុស Status នៅគណនីសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា ៖ «យើងចង់ពហិការបិទរបស់នៅប្រទេសឯងដែរ តែប្រទេសឯងមានអ្វីឱ្យពហិការ ក្រៅពីក្រុមឆ.. គិតមិនឃើញថាមានអីខ្លះសោះ»។ រីឯនៅក្រោមខមមិនរូបគេក៏បាននិយាយទៀតថា ៖ «មានអីឱ្យពហិការ? រឿង? ភាពយន្ត? កម្មវិធី? អាហារ? ទេសចរណ៍?»។ លើសពីនេះទៀត រូបគេក៏បាននិយាយបែបឡកឡាយទៀតថា ៖ «នឹកឃើញហើយ របស់ខ្មែរ គឺអ្នកលេងអំពើ»។
យ៉ាងណាមិញ មហាជនដែលលេងតាមបណ្តាញសង្គមបានចូលទៅខមិនឌឺដងទៅវិញយ៉ាងចាស់ដៃ ដោយអ្នកខ្លះបានបោះសម្តីឱ្យថា ចរិតពាលក្នុងរឿងហើយ នៅក្រៅរឿងក៏ពាលមិនខុសគ្នាសោះ ពិតជាមិនសមជាតារាឡើយ៕