អតីតកាលដិតដាម! អេដវីន គាស់កកាយរឿងធ្លាប់ដើរផ្លូវខុសធ្វើឱ្យបាត់បង់គ្រប់យ៉ាង សូម្បីតែម្តាយជាទីស្រឡាញ់

Share This

មហាជននិយមតាមដានរឿងរ៉ាវតារាច្បាស់ជាធ្លាប់បានជ្រាបមកហើយ នូវរឿងរ៉ាវអាស្រូវរបស់តារាប្រុសរូបសង្ហា លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ដោយលោកធ្លាប់ជាប់ពន្ធនាគារកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ ព្រោះតែការប្រើអំពើហិង្សាទៅកាន់អតីតមិត្តស្រី។

តែយ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃក៏ស្រឡះ មកដល់ពេលបច្ចុប្បន្ន លោក អេដវីន ក៏បានវិលត្រឡប់ចូលមកកាន់វិថីសិល្បៈ សាងកេរិ៍្តឈ្មោះជាថ្មីក្នុងនាមជាតារាសម្តែង ព្រមទាំងបានឡើងប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាកីឡាករកាយវប្បកម្មថែមទៀតផង។

យ៉ាងណាមិញ ក្រោយរឿងរ៉ាវអតីតដិតដាមជាប់ក្នុងចិត្ត ត្រូវបានរសាត់ផុតបន្តិចម្តងៗ ថ្មីៗនេះ លោក អេដវីន បានបង្ហាញវត្តមានក្នុងកម្មវិធី VTalk Confession ដោយលោកបានទម្លាយឱ្យដឹងថា លោកធ្លាប់ធ្លាក់ខ្លួនជាមនុស្សធ្លាក់ក្នុងភពងងឹតអស់រយៈពេលប្រមាណជាង ១ ឆ្នាំ ព្រោះតែការបាត់បង់គ្រប់យ៉ាង សូម្បីតែអ្នកម្តាយ។

លោក អេដវីន បានរៀបរាប់ថា លោកធ្លាប់ឆ្លងកាត់រឿងជាច្រើន វង្វេងគោលដៅ បាត់បង់ខ្លួនឯង ដោយកាលពីអំឡុងឆ្នាំ ២០២០ លោក គឺជាតារាល្បីមួយរូប តែបន្ទាប់ពីឆ្លងកាត់ព្យុះខ្មៅមួយ ដោយជឿលើមនុស្សខុស គឺមនុស្សស្រី ដែលលោកស្រឡាញ់បំផុត ជឿទុកចិត្តបំផុត តែចុងក្រោយគាត់បំផ្លាញទឹកចិត្ត បំផ្លាញការស្រឡាញ់ និង អ្វីៗគ្រប់យ៉ាង ដែលលោកមានទាំងអស់ ដោយមួយប៉ប្រិចភ្នែកធ្វើឱ្យលោកមានឈ្មោះមិនល្អ ជាបុគ្គលមួយបង្កអំពើហិង្សាក្នុងគ្រួសារ ជាប់ពន្ធនាគារ ហើយអ្វីដែលទទួលយកមិនបាន គឺលោកបាត់បង់ម្តាយជាទីស្រឡាញ់ ស្របពេលខ្លួនឯងនៅពន្ធនាគារ។

ក្នុងកម្មវិធីខាងលើ លោក អេដវីន ក៏បានសួរខ្លួនឯងថា៖ «តើចង់ត្រឡប់ក្រោយកែប្រែរឿងរ៉ាវទាំងនោះទេ?» លោកក៏ថា៖  «លោកមិនបកក្រោយទេ គឺលោកអរគុណរឿងរ៉ាវទាំងអស់នោះ ដែលធ្វើឱ្យលោកជួប ព្រោះបើលោកមិនបានជួបរឿងនោះទេ លោកក៏មិនដឹងត្រូវធ្វើអ្វីដែរ»។ កាលនោះ ក្រោយពេលចេញពីពន្ធនាគារ លោក អេដវីន ក៏បានឱ្យដឹងថា លោកបានទៅបួសប្រមាណជា ២ ទៅ ៣ ខែ ដែរ។

ដោយឡែក អ្វីដែលមានផលលំបាកសម្រាប់លោក គឺក្រោយសឹកពីបួសវិញ លោកក៏មិនដឹងត្រូវធ្វើការអ្វី រីឯមិត្តភក្តិធ្លាប់រាប់រកពីមុនក៏មិនសូវមានទំនាក់ទំនងដូចមុន ក៏ព្រោះលោកធ្លាប់ខុស រហូតលោកមានអារម្មណ៍ថាធ្លាក់ទៅៗ រហូតព្រលែងខ្លួនឯង ធ្វើបាបខ្លួនឯង ដើរលេងផឹកស៊ីធ្លាក់ខ្លួនស្គម ទុកសក់វែង ទុកពុកចង្កា រហូតជាង ១​ ឆ្នាំ ទម្រាំក្រោកឈរត្រឡប់មកវិញបាន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ