ថ្មីៗនេះ ថៃបានកើតក្តីក្រហាយជាថ្មីទៀតហើយ ដោយបានចោទប្រកាន់ និង ចែកចាយថាកម្ពុជាបានយកស្នាដៃអក្សរសិល្ប៍ចំនួន ២២ រឿង ដែលសុទ្ធសឹងតែជាការនិពន្ធរបស់ជនជាតិថៃ ទៅដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតស្នើឱ្យមានការតវ៉ា។
ក្រោយពីលើកឡើងចោទកម្ពុជាហើយ លោក Prasop Riangngen លេខាធិការអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ថៃ បានបញ្ជាទៅកាន់អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ ឱ្យស៊ើបអង្កេតលើករណីនេះ ជាមួយនឹងនាយកដ្ឋានវិចិត្រសិល្បៈ ក្រសួងការបរទេស ក៏ដូចជាភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត។ លោកបានបញ្ជាក់ថា គ្រប់យ៉ាងកំពុងស្ថិតក្នុងការត្រួតពិនិត្យសិន បើសិនជារកឃើញពិតមែននោះ ក្រសួងនឹងផ្តល់ដំណឹងតាមក្រោយទៀត។
គួរឱ្យដឹងដែរថា រឿងដែលមានក្នុងបញ្ជីល្ខោនព្រះរាជទ្រព្យនោះ គឺជាល្ខោនរឿងដែលគេតែងគេដំឡើងចេញពីអក្សរសិល្ប៍ខ្មែរ មិនមែនជាអត្ថបទអក្សរសិល្ប៍នោះទេ តែខាងថៃក៏បានច្រឡោតតោតតូង និង ចោទថាកម្ពុជាបានយកស្នាដៃអក្សរសិល្ប៍របស់ខ្លួនទៅវិញ។
ស្នាដៃអក្សរសិល្បៈ ២២ រឿង ដែលថៃប្រុងតវ៉ានោះមាន ៖
១ រឿង ព្រះថោងនាងនាគ ឆ្នាំ ១៩៣០/១៩៦៥/២០០៣
២ រឿង ព្រះសាមុត ប៊ុតសុម៉ាលី ឆ្នាំ ១៩៣៦
៣ រឿង ព្រះអនុរុទ្ធ នាងឱស្សា ឆ្នាំ ១៩៣៩
៤ រឿង ព្រះស័ង្ខ ឆ្នាំ ១៩៤១
៥ រឿង ព្រះជិនវង្ស
៦ រឿង ព្រះច័ន្ទគោរព ឆ្នាំ ១៩៤៥
៧ រឿង មហាព្រះវេស្សន្តរជាតក ឆ្នាំ ១៩៥៧
៨ រឿង អ៊ីណាវ បុស្បិបា ឆ្នាំ ១៩៥៨
៩ ឈុត ព្រះអនុរុទ្ធ ចេញកិន្នរ
១០ ឈុត បង្គំទ្របាត (សុភ័ក្ត្រលក្ខណ៍ពរព្រះអនុរុទ្ធ)
១១ រឿង រាមកេរ្តិ៍
១២ រឿង ឥសីដាច់ឈាន ឆ្នាំ ១៩៦៣
១៣ រឿង ក្រៃថោង ឆ្នាំ ១៩៣៣
១៤ រឿង ព្រះសុធន-កែវមនោរម្យ
១៥ រឿង កាកី
១៦ ឈុត នាងសីតា លុយភ្លើង ឆ្នាំ ១៩៩៥
១៧ ឈុត ចងស្ពានរាមកេរ្តិ៍ ឆ្នាំ ១៩៩៦
១៨ ឈុត នាងសីតានៅក្នុងព្រៃ ឆ្នាំ ១៩៩៧
១៩ ឈុត រាមលក្ខណ៍ – ជប់លក្ខណ៍
២០ រឿង ទិព្វសង្វារ
២១ រឿង សូរិយាវង្ស
២២ រឿង ព្រះលក្ខិណាវង្ស
ស្នាដៃអក្សរសិល្បៈ ២២ រឿង ដែលថៃប្រុងតវ៉ានោះមាន ៖
១ រឿង ព្រះថោងនាងនាគ ឆ្នាំ ១៩៣០/១៩៦៥/២០០៣
២ រឿង ព្រះសាមុត ប៊ុតសុម៉ាលី ឆ្នាំ ១៩៣៦
៣ រឿង ព្រះអនុរុទ្ធ នាងឱស្សា ឆ្នាំ ១៩៣៩
៤ រឿង ព្រះស័ង្ខ ឆ្នាំ ១៩៤១
៥ រឿង ព្រះជិនវង្ស
៦ រឿង ព្រះច័ន្ទគោរព ឆ្នាំ ១៩៤៥
៧ រឿង មហាព្រះវេស្សន្តរជាតក ឆ្នាំ ១៩៥៧
៨ រឿង អ៊ីណាវ បុស្បិបា ឆ្នាំ ១៩៥៨
៩ ឈុត ព្រះអនុរុទ្ធ ចេញកិន្នរ
១០ ឈុត បង្គំទ្របាត (សុភ័ក្ត្រលក្ខណ៍ពរព្រះអនុរុទ្ធ)
១១ រឿង រាមកេរ្តិ៍
១២ រឿង ឥសីដាច់ឈាន ឆ្នាំ ១៩៦៣
១៣ រឿង ក្រៃថោង ឆ្នាំ ១៩៣៣
១៤ រឿង ព្រះសុធន-កែវមនោរម្យ
១៥ រឿង កាកី
១៦ ឈុត នាងសីតា លុយភ្លើង ឆ្នាំ ១៩៩៥
១៧ ឈុត ចងស្ពានរាមកេរ្តិ៍ ឆ្នាំ ១៩៩៦
១៨ ឈុត នាងសីតានៅក្នុងព្រៃ ឆ្នាំ ១៩៩៧
១៩ ឈុត រាមលក្ខណ៍ – ជប់លក្ខណ៍
២០ រឿង ទិព្វសង្វារ
២១ រឿង សូរិយាវង្ស
២២ រឿង ព្រះលក្ខិណាវង្ស
ប្រភព៖ Mgronline