ឡើងកម្ដៅហើយ! សិល្បករច្រើនរូប ចេញមុខឆ្លើយតបភ្លាមៗ ក្រោយគេថា តារាស្ងាត់ឈឹងរឿងប្រទេសជាតិ

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនីជាច្រើន​ កំពុងប្រតិកម្ម និង ឆ្លើយតបរបស់ការបញ្ចេញមតិមួយចំនួន បានលើកឡើងថា៖ «តារាថៃចេញមកជេរខ្មែរ តារាខ្មែរមួយចំនួនសំងំដេក ហ៊ឺម អនិច្ចា។ ខ្ញុំតែម្នាក់មិនឈ្នះវាទេ» និង មិតថា​៖ «តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ជ្រាប រឿង Siam ប្រហែលជាប់ sponsor»។

ក្នុងនោះ គេបានឃើញពិធីការិនី ពិន ទេពី, និង តារាសម្តែង ផល ពៅវិរ័ត្ន ព្រមទាំងសិល្បករ សិល្បការិនីផ្សេងទៀត ក៏បានចេញមកឆ្លើយតបភា្លមៗនូវការលើកឡើងខាងលើ។

ជាក់ស្តែង ពិធីការិនី ពិន ទេពី បានរៀបរាប់ថា៖ «សុំឆ្លើយតបបន្តិចចុះ ឃើញថាតារាចាំតែខុសពេក។ ក្នុងនាមខ្ងុំជាសិល្បករមួយរូប ពាក្យថាសិល្បៈ គឺទូលំទូលាយណាស់ ដែលគេងាយមើលឃើញ និង យកគំរូតាម។ ខ្ងុំសុំប្តូរពីការជេរតបទៅប្រទេសចោរ ដោយជួយស៊ែរបន្តតែរឿងល្អៗពីប្រទេសយើង ជួយស៊ែរពីការផុសលើផេកផ្លូវការរបស់រាជរដ្ឋាភិបាលវិញ។ ខ្ញុំជឿជាក់លើការដឹកនាំ និង គ្រប់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ហើយខ្ញុំជឿថា អ្នកដែលគេមិនចេញជេរតបទៅវិញ មិនមែនគេមិនចេះជេរ មិនមែនគេខ្លាច គេមិនខ្វល់ ឬគេមិនស្រលាញ់ប្រទេសខ្លួនឯងនោះទេ តែការជេរមិនមែនជាដំណោះស្រាយ កាន់តែជេរកាន់តែមានកំហឹង។ ក្នុងនាមយើងជាប្រជាជនធម្មតា ដែលមិនអាចជួយអ្វីបានក្នុងកាលៈទេសៈមួយនេះ សុំកុំបន្ថែមភ្លើង សុំជួយស៊ែរតែរឿងល្អៗ ដើម្បីផ្តល់កម្លាំងចិត្តជូនរាជរដ្ឋាភិបាល គឺស្មើនឹងយើងជួយជាតិហើយ។ ចោរជេរយើង ជាសណ្តានចោរ ដែលមិនហ៊ានទទួលស្គាល់ការពិតរបស់ចោរ យើងគោរពធ្វើតាមច្បាប់ ជាភាពថ្លៃថ្នូរ ច្បាស់លាស់ ត្រឹមត្រូវរបស់យើង»។

ដោយឡែក លោក ផល ពៅវិរ័ត្ន បានរៀបរាប់ដែរថា៖ «គិតមកត្រឹមម៉ោងនេះ បងចូលមើលផេកប្អូនឃើញប្អូនផុសពីបញ្ហាជម្លោះព្រំដែនបាន ៣ ដង ទើបផុសម្សិលមិញ ម្សិលម្ង៉ៃទៀត មើលតាំងពីមានជម្លោះព្រំដែនមកចូល ១ ខែ ហើយ។ ក្នុងនោះប្អូនផុសជាសំណេរ ២ ដង និង រូបភាព ១ ដង និង សំណេរ ១ ទៀតផុសដៀលអ្នកសិល្បៈ ដែលជាជនរួមជាតិឯង។ ក្រៅពីនឹង ប្អូនផុសប្រម៉ូតផលិតផលយកលុយដាក់ខោប៉ៅខ្លួនឯងសុទ្ធ និង ផុសប្រម៉ូតទាមទារចំណាប់អារម្មណ៍។ បងគិតថាពេលវេលានេះ មិនគួរមកត្រូវខាំគ្នាឯងដែលជាជនរួមជាតិទេ»។

រីឯលោក មុំ សុទ្ធារ៉ា ក៏បានសរសេរថា៖ «និយាយចេញមកធ្វេីដូចកំពុងច្បាំងតែឯង ហេីយសរសេរផុសសោះហ្នឹង ឆ្លៀតពេលរក view រកលុយហេ៎! ហ៊ឺម បងប្អូនគួរក្តាប់ស្ថានការណ៍អោយច្បាស់ និង បារម្ភបងៗកងទ័ពយេីងវិញ គាត់ប្រឹងតស៊ូណាស់។ ជូនពរបងៗកងទ័ពការពារព្រំដែនវិញទៅល្អជាង គាត់កំពុងស្ពាយកាំភ្លេីងជាប់ខ្លួនរហូត ដេកមិនបានពេញភ្នែក ចោលប្រពន្ធកូនគ្រួសារ ដេីម្បីការពារប្រទេសជាតិ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ