ឡើងកម្ដៅហើយ! លោកតាសក់សភ្នំត្បែង ប្រកាសសុំយុត្តិធម៌ ជាមួយការចេញបញ្ជាក់រឿងរ៉ាវក្ដៅគគុក ក្រោយមានមតិចោទប្រកាន់ច្រើន

Share This

កន្លងទៅនេះ រឿងរ៉ាវលោកតាបស់សក់សភ្នំត្បែងម្នាក់ ត្រូវបានមហាជនខ្មែរលើកឡើងវែកញែកយ៉ាងក្ដៅគគុក បន្ទាប់ពីធ្លាយថាមានជាប់ពាក់ព័ន្ធជាមួយកំពូលតារាចម្រៀង មាស សុខសោភា។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗនេះ ពោលគឺតាមរយៈផេករបស់ លោកតាសក់សភ្នំត្បែង រូបនោះ ស្រាប់តែគេឃើញមានការបង្ហោះសារយ៉ាងវែង ដោយបានចេញមកបញ្ជាក់ពីមូលហេតុមួយចំនួន ក្រោយមានការចោទប្រកាន់លើខ្លួនចំពោះរឿងរ៉ាវមួយចំនួនកន្លងទៅនេះ។

ជាក់ស្ដែងតាម ទំព័រហ្វេសប៊ុករបស់លោកតាសក់សភ្នំត្បែង បានរៀបរាប់យ៉ាងសម្អិតចំពោះរឿងរ៉ាវចោទប្រកាន់ទាំងនោះ ជាមួយការទទូចសុំយុត្តិធម៌ផងដែរថា ៖ «ដៃស្តាំរបស់ខ្ញុំ ត្រូវបាត់បង់ទាំងស្រុងដោយសារតែសង្រ្គាមនៅក្នុងសមរភូមិស្វាយចេក ក្នុងអំឡុងឆ្នាំ ១៩៨៩ ព្រោះតែការពារជាតិ ការពារទឹកដី ការពារជនប្រុសស្រីទាំងឡាយឱ្យរួចចាកផុតពីការភិតភ័យកន្លងមក។ រឿងរបស់ខ្ញុំ អស់ពីលុយម្ភៃបីម៉ឺន ឥឡូវខ្ញុំត្រូវគេចោទប្រកាន់ថាជាចោរលួចយកម៉ូតូគេរត់ទៅភ្នំត្បែង គេចោទយើងថារកសុីគ្រឿងញៀន មិនត្រឹមតែប៉ុណ្ណោះ ពួកគេបែរជួលមនុស្សមកសម្តែងដើម្បីទំលាក់កំហុសមកលើរូបយើងដោយគ្មានក្តីពិចារណា យើងចង់ដឹងណាស់ថា តើនៅលើលោកនេះ មានជនពិកាដៃស្តាំណាដែលអាចបើកម៉ូតូដៃឆ្វេងបានទេ? ហ្គែម៉ូតូនៅខាងស្តាំ ហើយខ្ញុំត្រូវពិកាដៃស្តាំទាំងស្រុង តើមានជនពិកាដៃស្តាំណា ដែលអាចបើកម៉ូតូដៃឆ្វេងបាន តើមានជនពិកាដៃស្តាំណាដែលអាចលេងហ្គីតាដៃមួយចំហៀងបានទេ? តើយកដៃណាចាប់ខ្ទង់ ដៃណាកេះហ្គីតា? ហេតុអីលោកទាំងឡាយ នាំគ្នាមកចោទប្រកាន់ទំលាក់កំហុសមកលើយើងបែបនេះទៅវិញ?»

លោកបានបន្តទៀតថា ៖ «យើងមិនបានរត់គេចខ្លួនទៅណាទេ យើងរង់ចាំអ្នកច្បាប់ចេញដីកាកោះហៅទៅបំភ្លឺគ្រប់ពេល។ ខ្ញុំមិនបានរត់គេចពីសច្ចធម៌នោះទេ? សង្ឃឹមថាអស់លោកអ្នកមានបុណ្យគ្រប់រូបតាមបណ្តាស្ថាប័នរដ្ឋ ដែលមានតួនាទីដឹកនាំផ្លូវលោក មេត្តាជួយស្រាវជ្រាវរកការពិត រកយុត្តិធម៌ដល់រូបខ្ញុំផងទៅចុះ។ ម្នាក់ៗនាំគ្នាយករូបថតយើងតាំងពីអតីតកាលមុនពេលបួស មកធ្វើជាបច្ចុប្បន្នភាពដើម្បីបំពុលសង្គម មិនត្រឹមតែប៉ុណ្ណោះចោទយើងថាជាគ្រូអាគម យើងសូមជម្រាបទៅលោកទាំងឡាយថា ការបដិបត្តិធម៌របស់យើងក្នុងពេលកំពុងបួស គឺយើងយកតែការសមាធិជាគោល ក្នុងការឈ្វេងយល់ធម៌ប៉ុណ្ណោះ មិនបានរៀនវិជ្ជាតិរិច្ឆានណា ដែលនាំឱ្យប៉ះពាល់ដល់សតិបញ្ញារបស់មនុស្សឡើយ។ យើងមិនចង់និយាយអ្វីច្រើនទេ បើខ្ញុំនៅតែប្រព្រឹត្តអំពើល្អ មានគុណធម៌ ដូច្នេះសច្ចធម៌នៅតែជាអាវុធការពារយើងជានិច្ច»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ព័ត៌មានបន្ថែម

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ