ឡូយអស់ស្ទះ! នាឡិកាដៃទំនើប រចនាបញ្ចូលចម្លាក់ខ្មែរ កិត្តិមុខ មើលមកប្រណីតខ្លាំង ឯតម្លៃក្បែរ ១ ពាន់ដុល្លារក្នុងមួយគ្រឿង

Share This

សិល្បៈចម្លាក់ក្បាច់តាមប្រាសាទនានា រមែងផ្តល់នូវការបំផុសគំនិតមិនចេះចប់ មិនចេះហើយ ដល់កូនខ្មែរតជំនាន់។ ការប្រើប្រាស់ក្បាច់ខ្មែរនៅក្នុងគំនិតច្នៃប្រឌិតសម័យទំនើប ធ្វើឱ្យវត្ថុ ឬ របស់អ្វីមួយនោះ មើលមកលេចធ្លោ និង ប្រណីតបំផុត។ ជាក់ស្តែង ដូចជាប្រ៊េននាឡិកាដៃខ្មែរមួយ ឈ្មោះថា វ៉ាមែន (Verman) បានដកស្រង់ចម្លាក់ កិត្តិមុខ ពីប្រាសាទ មករចនាច្របាច់បញ្ចូលជាមួយក្បាច់ផ្សេងៗ លាយឡំស្ទីលនាឡិកាបែបទំនើប បង្កើតបានជាខូឡិកហ្សិននាឡិកាដៃដ៏ទាក់ទាញមួយ ហៅថា ឌឹកិត្តិមុខ (The Ketemok)

តាមការបរិយាយរបស់ប្រ៊េននាឡិកានេះនៅលើទំព័រហ្វេសប៊ុក នាឡិកាដៃប្រណីត​ វ៉ាមែន ឌឹកិត្តិមុខ (The Ketemok/Kirimokha) ត្រូវបានសម្រឹតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការរចនា ការសិក្សាពីការដាក់បញ្ចូលនូវក្បាច់ និង អត្តសញ្ញាណខ្មែរដ៏អស្ចារ្យ ដូចជាការយករូបកិត្តិមុខ ឬ កេតុដ៏មានអំណាច ដែលតំណាងឱ្យមុខដ៏មានកិត្តិសព្ទ​ មករួមបញ្ចូលជាមួយក្បាច់អង្គរ​ ថែមទាំងបានបញ្ចូលនូវក្បាច់ត្របកឈូក មកដាក់នៅលើរង្វង់ផ្ទៃមុខ និង បាតនាឡិកាយ៉ាងទាក់ទាញបំផុត។​

បើតាមទំព័រហ្វេសប៊ុក បុរាណាចារ្យ កិត្តិមុខ គឺជាសភាវៈមានតែក្បាល មានមាត់ធំ មើលទៅកោងកាចមានឫទ្ធិអំណាច ដែលយើងតែងប្រទះឃើញឆ្លាក់នៅចំកណ្តាលផ្តែរនៃក្លោងទ្វារប្រាសាទនានានោះគឺ កិត្តិមុខ ឬ ហៅម្យ៉ាងទៀតថា កាល មិនមែនជារាហ៊ូនោះទេ។ កិត្តិមុខជាសភាវៈ ដែលមានកំណើតចេញពីអំណាចរបស់ព្រះសិវៈជាម្ចាស់ នៅក្នុងវប្បធម៌ស្ថាបត្យកម្មព្រហ្មញ្ញសាសនា។ កិត្តិមុខ ឬ កាល នេះត្រូវបានគេនិយមឆ្លាក់ជាលម្អជានិមិត្តសញ្ញាមុខ ក្លោងទ្វារចូលនៃទីសក្ការៈនានា មិនថានៅក្នុងស្ថាបត្យកម្មឥណ្ឌា ឥណ្ឌូនេស៊ី ខ្មែរ ឬ ចម្ប៉ា ជាដើម។

ត្រលប់មកនាឡិកានេះវិញ ក្រៅពីដាក់បញ្ចូលក្បាច់ខ្មែរ នាឡិកាក៏រចនាអមមកជាមួយត្បូងរាប់ពាន់គ្រាប់ដ៏ភ្លឺចែងចាំងប្រៀបបានដូចទៅនឹងត្បូងពេជ្រតែម្តង។ ក្រៅពីនោះម៉ូដនេះក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីគ្រឿងបង្គុំល្អៗ ដែលធានានូវការប្រើប្រាស់បានយូរអង្វែងជូនអ្នកប្រើប្រាស់ផងដែរ។

ចំពោះតម្លៃវិញ តាមការបញ្ជាក់ភ្ជាប់មកផងនោះ ចំពោះ នាឡិកានារី តម្លៃ ៧៤៩ ដុល្លារ ចំណែក នាឡិកាបុរស តម្លៃ ៧៩៩ ដុល្លារ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

អាយុតិចទេតែ មុន្នីនាថ ភរិយាតារាចម្រៀង ខាយ ចាស់ចិត្តចាស់គំនិត ពូកែទុកដាក់មានរបររកស៊ីច្រើនក្នុងដៃ

វ័យទើប ៤-៥ ឆ្នាំ កូនស្រីច្បងរបស់សិល្បករ ៣ រូប ស្អាតឆ្លាតពូកែ ចរិតដូចមនុស្សធំ ចេះជួយការងារម្តាយរកលុយតាំងពីក្មេង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

(វីដេអូ) បេសកកម្មបានជោគជ័យ! កុយ អេនណា ងាកមកគិតរឿងឯកជនវិញ បង្ហាញផ្ទះក្ដីស្រមៃដ៏ប្រណីតត្រៀមចូលរស់នៅឆាប់ៗ

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

មិនមែន AI ទេ! LV ចេញកាបូបថ្មី ម៉ូដតុក្កតាចម្រុះពណ៌ មានតម្លៃសមរម្យចាប់ពី ៣៤ ៥០០ ដុល្លារឡើង

បុគ្គលល្បីពាក់អីក៏ផ្ទុះ!​ Kim Kardashian គ្របមុខជិតឈឹងចូលរួមកម្មវិធីមួយ ស្រួលម្យ៉ាងដែរ មិនបាច់ចាយលុយហៅជាងផាត់មុខ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផលិតផលក្នុងស្រុកស្អាតមិនណយទេ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

២០២៦ តាមឱ្យទាន់! ខោម៉ូដថ្មី ប្រ៊េនល្បី ស្ទីលចំហរ៉ូតខាងក្រោយ ពាក់រហើយៗសម្រាប់រដូវក្តៅ

វាសនាមើលមិនឃើញ! មុខមាត់ខុសប្រក្រតីព្រោះជំងឺម្យ៉ាង តែអាចក្លាយជាម៉ូឌែល ដើរបង្ហាញម៉ូដឱ្យម៉ាកល្បីលំដាប់អន្តរជាតិ រកលុយបានទាំងខ្ទាស់

បុរសៗបានពាក់ដឹងតែសង្ហាថ្លៃថ្នូរ! អាវធំម៉ូដសហសម័យ ទឹកដៃពីអ្នកច្នៃម៉ូដក្នុងស្រុកពិតៗ សម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់បំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ