ឡិច ស៊ឺស ៖ បទពិសោធដ៏ឥតខ្ចោះ ផ្សារភ្ជាប់ជាមួយប្រណីតភាព នឹងកើតឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី

Share This

ភ្នំពេញ ៖ បដិសណ្ឋារកិច្ចថ្នាក់ខ្ពស់លំដាប់ថ្នាក់ជប៉ុន និង បទពិសោធដ៏ល្អឥតខ្ចោះដែរ ឡិចស៊ឺស តែងតែផ្ដល់ជូនទៅកាន់ឧត្ដមបុគ្គលគ្រប់រូបនៅជុំវិញសាកលលោក ដែលអ្នកស្រឡាញ់រថយន្តប្រណីតតែងតែប្រាថ្នាចង់ទទួលបាននៅថ្ងែណាមួយ។

ពេលនេះលោកអ្នកនឹងលែងពិបាកទៀតហើយសម្រាប់ការទទួលបានបទពិសោធដ៏ពិសេសនេះ ដោយ ឡិចស៊ឺស ខេមបូឌា នឹងរៀបចំការដាក់តាំងបង្ហាញរថយន្ដស៊េរីចុងក្រោយរបស់ខ្លួននៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែលនឹងធ្វើឡើងរយៈពេល 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 10 រហូតដល់ ថ្ងៃទី 12 ខែ តុលា ឆ្នាំ 2025។

គោលបំណងនៃការដាក់តាំងបង្ហាញនេះគឺផ្ដល់ឱកាសដ៏អស្ចារ្យមួយសម្រាប់ឧត្ដមបុគ្គលគ្រប់រូបដែលគាំទ្រ និង ស្រឡាញ់ ឡិច ស៊ឺស ដើម្បីទទួលបាននូវបទពិសោធដ៏ប្រណីតមួយ និង ការឈ្វេងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗ និង រចនាបទដ៏ប្រណីតភាពរបស់រថយន្ត ឡិច ស៊ឺស ដែលជាម៉ាករថយន្ដដែលឈានមុខគេបង្អស់ក្នុងផ្នែកបច្ចេកទេស រចនាបទ និង ប្រណីតភាពលំដាប់ពិភពលោក។

ក្នុងការដាក់បង្ហាញនេះ ឡិច ស៊ឺស ខេមបូឌា នឹងតាំងនូវរថយន្តសេរីចុងក្រោយជាច្រើនប្រភេទ ដើម្បីអនុញ្ញាតឱ្យឧត្ដមបុគ្គលគ្រប់រូបមកទស្សនាផ្ទាល់ និង សាកសួរនូវព័ត៌មានលម្អិតពីរថយន្ត និង សេវាកម្មថែទាំផ្សេង បូករួមជាមួយនឹងឱកាសក្នុងការបើកបរសាកល្បងផ្ទាល់ជាមួយនឹងរថយន្ត ឡិច ស៊ឺស ។

ក្នុងឱកាសពិសេសនេះដែរ រាល់អតិថិជនដែលជាម្ចាស់រថយន្ត Lexus Model ណាមួយក៏បាន ទិញនៅទីណាក៏បាន លោកអ្នកនឹងទទួលបានសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃពីក្រុមជាងបច្ចេកទេសដែលទទួលបានវិញ្ញាបត្របញ្ញាវិជ្ចាជីវៈផ្ទាល់របស់ ឡិច ស៊ឺស ខេមបូឌា។ ការផ្ដល់ជូននេះមិនត្រឹមតែសបញ្ជាក់ពីការយកចិត្តទុកដាក់ទៅលើគុណភាពនៃរថយន្តនោះទេ ថែមទាំងបទពិសោធ និង ទំនុកចិត្តដែល ឡិច ស៊ឺស ខេមបូឌា នឹងផ្ដល់ទៅកាន់អតិថិជនមិនខុសពីការទទួលស្វាគមន៍រាក់ទាក់នៅអគារតាំងបង្ហាញនោះទេ។

អំពី ឡិច ស៊ឺស

ឡិច ស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មោះមុតលើភាពអង់អាច ការរចនាបទដ៏លេចធ្លោ គុណភាពខ្ពស់ និង សមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិច ស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និង តំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធដ៏អស្ចារ្យដែលមានតែនៅ ឡិច ស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

សម្រាប់ពត័មានលម្អិត ឬ កក់ការបើកបរសាកល្បងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖ 017 888 727 ឬ តាមតាមរយៈវេបសាយ ៖ www.lexus.com.kh

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ