មហាជនសុទ្ធសឹងតែបានដឹងហើយពីតារាសម្ដែងស្រី ហ្វាហ្វា ដែលកន្លងមកឆក់បានប្រជាប្រិយភាពខ្លាំងជាមួយស្នាដៃសម្ដែង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់នាង ដោយមានសន្ទុះទីផ្សារខ្ពស់លេចមុខក្នុងភាពយន្តខ្មែរជាច្រើន និង ក្ដាបបានតំណែងតួឯកស្រីជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត ហ្វាហ្វា ក៏តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យយ៉ាងប៉ិនប្រសប់របស់នាង ដែលឃើញថាអាចសម្ដែងបានគ្រប់ទម្រង់ គ្រប់តួអង្គមានស្លូត កាច ឆ្នាស់ និង ចរិតលក្ខណៈតួអង្គផ្សេងៗទៀតយ៉ាងស័ក្តិសម។
យ៉ាងណាមិញ មួយរយៈក្រោយនេះ តារាស្រី ហ្វាហ្វា ត្រូវបានគេចាប់អារម្មណ៍ថានាងហាក់ស្ងប់ស្ងាត់ក្នុងវិស័យសម្ដែង មិនសូវឃើញវត្តមានសម្ដែងភាពយន្តផ្សេងៗដូចមុន ខណៈកំពុងងាកទៅចាប់អាជីពថ្មី បទពិសោធថ្មីជាពិធិការិនីវិញម្ដង ដោយទទួលឱកាសការងារលើឆាកធំៗ ជាពិសេសគឺកម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighter។
លើសពីនេះ ស្របពេលបង្ហាញស្នាដៃលើអាជីពថ្មីនេះបានមួយរយៈ ហើយទទួលបានការគាំទ្រសរសើរពីទេពកោលស្យ ពេលនេះដែរ ហ្វាហ្វា កាន់តែក្ដាប់យកអាជីពជាពិធីការិនីពេញដៃ ដោយគេបានឃើញនាងលេចមុខក្នុងកម្មវិធីប្រគំតន្រ្តីតូចធំជាច្រើនមិនដាច់ឡើយ៕