ហេតុផលគួរពិចារណាមួយចំនួន ភ្ញៀវមិនស្គាល់ ឬមិនបានអញ្ជើញ បែរជាចូលរួមកម្មវិធីធ្វើដូចជាមនុស្សស្និទ្ធស្នាល

Share This

ថ្មីៗនេះ ដូចប្រិយមិត្តបានជ្រាប មានការចែកចាយហូរហែអំពីភ្ញៀវ ដែលមិនស្គាល់ មិនបានអញ្ជើញចូលរួមកម្មវិធី តែបែរជាបង្ហាញមុខចូលរួម ថតរូបស្និទ្ធស្នាល ធ្វើខ្លួនដូចជាសាច់ញាតិ ឬមិត្តជិតដិតបំផុត។ បើពួកគេមកក្នុងបំណងល្អ មិនជាថ្វី តែបើមកមិនប្រក្រតី ច្បាស់ណាស់អាចនឹងមានបញ្ហា។ នៅក្នុងអត្ថបទនេះ យើងមិនចោទបុគ្គលប្រភេទនេះ ជាមនុស្សមិនល្អទាំងអស់ឡើយ តែវាអាចជាចំណែកមួយសម្រាប់ការប្រុងប្រយ័ត្ន នៅពេលរៀបចំកម្មវិធីនៅថ្ងៃក្រោយ។ នេះជាហេតុផល ៥ យ៉ាង ដែលអ្នកមិនគួរទុកចិត្តអ្នកមិនស្គាល់ ឬបុគ្គលមិនបានអញ្ជើញចូលរួម តែពួកគេបង្ហាញវត្តមាន។

១. អាចជាជនបោកប្រាស់ ឬចោរ៖ ពួកគេអាចបន្លំខ្លួនចូលកម្មវិធី ដើម្បីស៊ើបការ បើមានឱកាស ពួកគេនឹងបន្លំ ឬលួចរបស់មានតម្លៃដូចជា ទូរស័ព្ទ កាបូបលុយ ជួនថតសកម្មភាពដើម្បីយកធ្វើជាផលប្រយោជន៍ ហើយអាចគំរាមយកលុយទៀតផង។ ចោរសម័យថ្មីមួយចំនួន ពួកគេឆ្លាត ចេះរៀបចំឫកពា ធ្វើខ្លួនស្លៀកពាក់ឡូយឆាយ និង ពូកែនិយាយស្តី មួយកំប្លេ។ ដូចនេះ បើមិនស្គាល់ គួរកុំប្រញាប់ទុកចិត្ត និង ប្រុងប្រយ័ត្នឱ្យមែនទែន។

២. យកផលប្រយោជន៍ និង បង្កបញ្ហា៖ មនុស្សប្លែកមុខទាំងនេះ អាចបង្កើតទំនាក់ទំនងជាមួយភ្ញៀវដទៃទៀត ធ្វើឱ្យភ្ញៀវជឿជាក់មកលើរូបគេ។ ពួកគេអាចសួរភ្ញៀវអំពីចំណង់ចំណូលចិត្ត និង ព័ត៌មានផ្ទាល់ខ្លួន បន្ទាប់មកអូសចូលសាច់រឿង ធ្វើទីផ្សារ​ លក់ផលិតផល និង អ្វីផ្សេងទៀតដើម្បីប្រយោជន៍។ រីឯខ្លះទៀត អាចបង្កចម្រូងចម្រាស ឬជម្លោះនៅក្នុងកម្មវិធី ធ្វើឱ្យកម្មវិធីចលាចល។

៣.​ បំណងបៀតបៀន៖ កាន់តែប្រុងប្រយ័ត្ន បុគ្គលនេះខ្លះទៀត អាចមានបំណងបំពានលើរាងកាយ ដោយពួកគេសម្លឹងមើលនរណាមួយដែលងាយស្រួលចូលជិត ជាពិសេស អ្នកស្រវឹង។ អាចជាការលូកបន្លំ ប៉ះស្ទាប បើមានឱកាស ល្បួងយកទៅក្រៅតែម្តង។

៤. នាំយករបស់មិនល្អបង្កគ្រោះថ្នាក់៖ ទំនងជាការមិនពេញចិត្ត ឬមានក្តីក្តាំងជាមួយម្ចាស់កម្មវិធី ជួនកាលជនទាំងនេះអាចត្រូវបានគេប្រើប្រាស់ចូលមកបង្កបញ្ហាធ្វើឱ្យខូចខាតកម្មវិធី។ ពួកគេអាចយកឧបករណ៍គ្រោះថ្នាក់ផ្សេងៗដូចជាអាវុធ ឬមួយសារធាតុពុលជាដើម។

៥. តាមប្រមាញ់៖ ពេលខ្លះជននេះមិនមានបំណងចំពោះកម្មវិធី ប៉ុន្តែពួកគេមកតាមប្រមាញ់បុគ្គលណាម្នាក់ដែលចូលរួមកម្មវិធី។ ដូច្នេះបើមានបញ្ហា វានឹងបង្កចលាចលដល់ភ្ញៀវ និង កម្មវិធីទាំងមូល៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ