ហេង វិសាល ប្រកាសឧបត្ថម្ភប្រាក់ ១០០ ដុល្លារ រៀងរាល់ខែពេញមួយជីវិតជូនទាហានខ្មែរ ២ រូប ដែលថៃបញ្ជូនត្រឡប់មកវិញក្នុងសភាពខ្លោចផ្សាបំផុត

Share This

នៅព្រឹកម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ ទាហានកម្ពុជាចំនួន ២ រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ទាហានដែលត្រូវបានបញ្ជូនមកកម្ពុជា ទាំង ២ នាក់ រួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ ឆ្នាំ និង ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣ ឆ្នាំ ខណៈទាហានទាំង ២ នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ខុសប្រក្រតីដោយមានម្នាក់រងរបួសអង្គុយលើរទេះរុញ និង ម្នាក់ទៀតបានភ្លេចភ្លាំងស្មារតី និង ត្រូវបានកងកម្លាំងជំនាញ និង គ្រូពេទ្យយើងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

យ៉ាងណាមិញ ក្រោយឃើញស្ថានភាពរបស់ទាហានកម្ពុជាទាំង ២ រូបហើយ ប្រជាជនខ្មែរទាំងមូលបានបង្ហាញនូវភាពក្តុកក្តួល ខ្លោចចិត្តអាណិតដល់ទាហានខ្មែរយើងទាំង ២ រូបយ៉ាងខ្លាំង។

ងាកទៅកាន់ លោក ហេង វិសាល ក្រោយដុតដៃដុតជើងខ្នះខ្នែងក្នុងការបញ្ជូនស្បៀងទៅកាន់កងកម្លាំង និង ជនភៀសសឹកហើយនោះ នៅរសៀលថ្ងៃទី ០១ ខែសីហា នេះ លោកបានប្រកាសឧត្ថម្ភប្រាក់ ១០០ ដុល្លារ ក្នុងមួយខែ ពេញមួយជីវិតជូនដល់ទាហានទាំង ២ រូប។

លោក ហេង វិសាល បានរៀបរាប់ថា៖ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និង ក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មារតី តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំ និងគ្រួសារសម្រេចចិត្តថានឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថម្ភពួកគាត់ម្នាក់ ១០០$ ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

ព័ត៌មានបន្ថែម

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

ស្វែងរកព័ត៌មាន​ ឬវីដេអូ