កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រលោក ហេង នរៈកក្ដដា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ខណៈលោកបានបង្ហោះសារចែកផ្លូវគ្នានឹងគូដណ្តឹង ចំថ្ងៃខួបកំណើតរបស់លោក។
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៨ ខែហើយ ដែលលោក ហេង នរៈកក្កដា បានដឹកដៃគូដណ្តឹងភ្ជាប់ពាក្យ ដោយនាង គឺជាអ្នកក្រៅសិល្បៈម្នាក់ តែគួរឱ្យសោកស្តាយលោកបានប្រកាសចែកផ្លូវគ្នាវិញ ដោយបញ្ជាក់ថា ការរស់នៅមិនចុះសម្រុង។
ដ្បិតថា លោក ហេង នរៈកក្កដា មិនបានបកស្រាយពីរឿងរ៉ាវនៅពីក្រោយការចែកផ្លូវគ្នាដើររៀងខ្លួនរវាងអ្នកទាំងពីរក៏ពិតមែន តែលោកក៏បានបង្ហើបខ្លីថា៖ «គ្រប់យ៉ាងសុទ្ធតែមានហេតុរបស់វា ទើបវាកើតឡើង ប្រឈមមុខដោះស្រាយ ដោយស្មារតី កុំត្អូញត្អែរ ដោះហើយដើរទៅមុខទៀត កុំស្ពាយរឿងមិនល្អច្រើនពេក។ អរគុណបងប្អូនជាច្រើន ដែលបានឆាតសួរសុខទុក្ខ ខ្ញុំអត់អីទេ»៕