ពិតជាគួរឱ្យហួសចិត្តយ៉ាងខ្លាំង ចំពោះព្រះសង្ឃនៅប្រទេសថៃ ដែលបានធ្វើទីនាំងដូចយន្តហោះ F16 របស់ទាហាន ហើយជិះប្រោសទឹកមន្តឱ្យប្រជាជននៅតាមផ្លូវពេញតែភូមិ។
តាមព័ត៌មានបានឱ្យដឹងថា ព្រះសង្ឃខាងលើនេះ ជាព្រះសង្ឃគង់ក្នុងវត្តដនក្លាង ឃុំរ៉នភិប៊ូន ស្រុករ៉នភិប៊ូន ខេត្តណាខនស៊ីថាំរ៉ាត។ ព្រះសង្ឃរូបនេះបានឱ្យដឹងថា ដោយសារតែវត្តមានកម្មវិធីប្រពៃណីប្រចាំឆ្នាំ ខ្លួនក៏បានសម្រេចចិត្តធ្វើយន្តហោះ F16 នេះឡើង ម្យ៉ាងព្រោះតែកំពុងមានសង្រ្គាមកើតឡើងទៀត ធ្វើបែបនេះគឺដូចជាលើកទឹកចិត្តដល់ទាហានដែលកំពុងតែនៅជួរមុខ។
យ៉ាងណាមិញ ព្រះសង្ឃរូបនេះបានគង់លើទីនាំង ខាងលើ ហើយបានប្រោសទឹកមន្តទៅដល់ប្រជាជននៅតាមផ្លូវ ដែលម្នាក់ៗសប្បាយចិត្ត រីឯអ្នកខ្លះទៀតក៏ឆ្លៀតយកលេខនៅលើយន្តហោះនោះទៅចាក់ឆ្នោតទៀតផង៕
ប្រភព៖ Khaosod