ថ្មីៗនេះ ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបាននាំគ្នាទៅទស្សនាប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របី ដែលជាសម្បត្តិវប្បធម៌ និង ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តែខាងភាគីថៃតែងតែបង្ហាញការមិនពេញចិត្ត ព្រមទាំងឌឺដងជាកាយវិការ និង ពាក្យពេជន៍ផ្សេងៗ ដែលបង្កឱ្យមានការប្រទូសរ៉ាយជាញឹកញាប់។
ជាក់ស្តែង កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រោយពីឃើញក្រុមពលរដ្ឋខ្មែរបាននាំគ្នាជិះឡានក្រុងជាច្រើនទៅទស្សនាប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របី លោក Boonsin Padklang ដែលជាមេទ័ពភូមិភាគ ២ បានបោះសម្តីឌឺដងថា ខ្លួនពិតជាសប្បាយចិត្ត និង ស្វាមគមន៍អ្នកទេសចរកម្ពុជាក្នុងការមកទស្សនាប្រាសាទរបស់ថៃ ប៉ុន្តែអ្នកទេសចរទាំងអស់ត្រូវគោរពតាមច្បាប់ ដែលខ្លួនបានដាក់ គឺកុំបង្កភាពចលាចល។
លោក Boonsin Padklang បានបោះសម្តីទៀតថា ប្រសិនបើមានអ្នកទេសចរណាបង្កភាពចលាចល អាជ្ញាធរនឹងចាត់វិធានការពីស្រាលទៅធ្ងន់ ដូចនេះកុំឲ្យមានហេតុការណ៍បែបនេះកើតឡើង ព្រោះភ្ញៀវទេសចរទាំងអស់ដែលចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ថៃ ត្រូវតែគោរពបទប្បញ្ញត្តិរបស់ថៃគ្រប់គ្នាៗ៕
ប្រភព៖ Khaosod