សារព័ត៌មាន phunuphapluat បានឱ្យដឹងពីរឿងរ៉ាវមួយ ដែលឪពុកស្រងាកចិត្តលែងចង់ចិញ្ចឹមកូន ព្រោះឃើញស្នាមខ្នៅ (ដៅ) នៅលើកំប៉េះគូទ ហើយជឿតាមគេថាធំឡើងកូននឹងក្លាយជាក្មេងខូច។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាប្រពន្ធបានផ្តល់កំណើតដល់កូនប្រុសដំបូង លុះចេញពីមន្ទីរពេទ្យមកដល់ផ្ទះ ប្តីរបស់នាងក៏ឃើញថាកូនមានស្នាមខ្នៅទំហំប្រហែលប៉ុនបាតដៃនៅកំប៉េះគូទ ហើយក៏ចាប់ផ្តើមកើតការមិនសប្បាយចិត្ត។ ប្តីនាងបាននិយាយថា ខ្លួនមើលនៅតាមអ៊ីនធឺណេតឃើញមានអ្នកនិយាយថា ក្មេងដែលមានស្នាមបែបនេះអាចជាក្មេងដែលពិបាកចិញ្ចឹម ដូច្នេះហើយទើបចង់ឱ្យកូនទៅពូរបស់ខ្លួនជាអ្នកចិញ្ចឹមវិញ។
យ៉ាងណាមិញ ស្រ្តីជាប្រពន្ធពិតជាហួសចិត្តខ្លាំងណាស់ ក្រោយពីបានឮបែបនេះ មិននឹកស្មានថាប្តីទៅជឿរឿងអត់ប្រយោជន៍ ហើយក៏ព្យាយាមប្រកែកមិនព្រមឱ្យកូនទៅគេចិញ្ចឹមឡើយ តែក៏ត្រូវប្តីរូបនោះស្តីឱ្យរហូតដល់ស្រក់ទឹកភ្នែក។ មិនយូរប៉ុន្មានស្រាប់តែម្តាយក្មេកនាងក៏ចូលមកសួរនាំ ម្តាយក្មេកក៏បានពន្យល់រឿងស្នាមខ្នៅទៅកូនប្រុសរបស់ខ្លួន ហើយក៏និយាយដាច់ខាតថានឹងមិនឱ្យចៅទៅអ្នកណាចិញ្ចឹមឡើយ ហើយបើសិនជាពិបាកចិញ្ចឹមមែន ក៏ខ្លួនស៊ូទ្រាំចិញ្ចឹមដែរ៕
ប្រភព៖ Sanook