ចែកគ្នាដឹង! អ្នកគ្រូ ណាលី ប្រាប់ឱ្យធ្វើវិធីនេះឱ្យទាន់ពេល បើគេងពុំសូវស្កប់ ហើយយល់សប្តិច្រើន
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដល់មហាជនដែលជឿលើរឿងហុងស៊ុយឱ្យបានដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះ ទិសដែលធ្វើឱ្យការគេងរបស់យើងពុំសូវស្កប់ ហើយគេងយល់សប្តិច្រើន គឺទិសខាងកើត។
ចំពោះរឿងនេះ អ្នកគ្រូបានប្រាប់ពីវិធីកែបែបនេះថា ៖ «យើងអាចព្យួរកាក់ចិន ៦ គ្រាប់ ជាមួយនឹងឃ្លោកបើកគម្រប។ យើងដាក់ព្យួររហូតដល់ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២៣ ទើបដកចេញ»៕