អ្នកកើតថ្ងៃខាល មមី ឬ ច បើចង់មានគូឆាប់អាចសាកធ្វើតាមវិធីអ្នកគ្រូ ណាលី ប្រាប់បាន
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដក់អ្នកមិនទាន់មានគូឱ្យបានដឹងថា ៖ «សម្រាប់អ្នកកើតថ្ងៃខាល មមី ឬ ច ទិសស្នេហ៍ប្រចាំខ្លួនស្ថិតនៅទិសថោះ»។
អ្នកគ្រូបានបញ្ជាក់ឱ្យដឹងទៀតថា យើងអាចដាក់តាំងផ្កាចំនួន ៤ ទង នៅទិសថោះបាន ដោយរើសវេលាដាក់ឱ្យបានត្រឹមត្រូវ។ ការណែនាំឱ្យរៀបចំហុងស៊ុយទិសស្នេហ៍ប្រចាំខ្លួន គឺសម្រាប់អ្នកដែលពុំទាន់មានគូតែប៉ុណ្ណោះ សម្រាប់អ្នកមានគូហើយគឺរៀបចំទិសសម្ពន្ធភាពវិញ៕