មហាជនតាមដានជីវិតក្រុមគ្រួសាររបស់តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ច្បាស់ជាបានជ្រាបហើយពីកូនប្រុសស្រីរបស់អ្នកនាង ដែលពោរពេញដោយសមត្ថភាពផ្នែកសម្រស់ និង រូបសម្រស់ស្អាត ឃ្យូដមានប្រជាប្រិយភាពមិនចាញ់ម្តាយនោះឡើយ។
ក្រឡេកទៅមើលកូនប្រុសច្បង អ្នកនាង ខាត់ សុឃីម គឺលោក Skyz ឯណោះវិញ ក៏ត្រូវបានមហាជន ជាពិសេស យុវវ័យចាប់អារម្មណ៍ដូចគ្នាដែរ ក៏ព្រោះតែរូបសង្ហា មានថ្ពាល់ខួច ស្នាមញញឹមមានមន្តស្នេហ៍ជាដើម។
ដោយឡែក បើនិយាយពីកូនប្រុសច្បងនោះ អ្នកនាង ខាត់ សុឃីម រមែងញ៉េះញ៉ោះកូនប្រុសជារឿយៗលើបណ្តាញសង្គមជានិច្ច ជាពិសេសនោះ ពាក់ព័ន្ធរឿងស្នេហាតែម្តង។ ជាក់ស្តែង នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារប្រាប់នារីៗកុំទទួលផ្កាកូនប្រុសនៅថ្ងៃ ១៤ កុម្ភៈ។
អ្នកនាង ខាត់ សុឃីម រៀបរាប់ថា៖ «ក្មួយៗ! កុំយកផ្កា កាកៗរបស់កូនមីង គ្មានតម្លៃទេក្មួយ ចាំយកផ្កាស្លារបស់មីងវិញ»។ សារនេះ អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលទៅបញ្ចេញមតិលេងសើច ញ៉េះញ៉ោះ ថាអ្នកនាងលេងកូនប្រុសហើយ៕