នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យហ្លួងម៉ែ បានចេញសេចក្តីជូនដំណឹងស្តីពីការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) ជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយឥតគិតថ្លៃ។
ខាងមន្ទីរពេទ្យបានឱ្យដឹងថា មន្ទីរពេទ្យហ្លួងម៉ែ បានសហការជាមួយ អង្គការនគរទេព នឹងផ្ដល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាប់ពីអាយុ ២១ ឆ្នាំ ដល់ ៦៥ ឆ្នាំ (សម្រាប់អ្នកធ្លាប់មានដៃគូ)។
ដូច្នេះបងប្អូនអាចអញ្ជើញទៅចុះឈ្មោះមុននៅមន្ទីរពេទ្យហ្លួងម៉ែ ផ្លូវលេខ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ តទៅ ចាប់ពីម៉ោង ៨:៣០-១១:៣០ (ចំនួនមានកំណត់)៕