ស្រីៗបើឈឺកុំសំងំទុកយូរ! ឆាប់ៗនេះ មានក្រុមពេទ្យមកពីអូស្ត្រាលី បើកទទួលព្យាបាលបញ្ហារោគស្រ្តីច្រើនមុខ អាចទាក់ទងចុះឈ្មោះបាន

Share This

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យ​បានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។

ចំពោះការពិនិត្យមានដូចជា ៖

១. ការពិគ្រោះជំងឺរោគស្ត្រី

– ពិគ្រោះលំបាកមានកូន

– ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត

– ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតា និង ទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និង ពិគ្រោះជំងឺស្រុតសរីរាង្គ។

២. ការវះកាត់រោគស្ត្រី

– ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន

– ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ

– ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះម៉ាស៊ីនអង់ដូស្កូប

– ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត។

អាស្រ័យហេតុនេះ សាធារណជនដែលមានបញ្ហាខាងលើ អាចទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូត​ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នៅផ្នែកសម្ភព និង រោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ 087 701 373៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ