ថ្មីៗនេះ នៅតាមបណ្តាសង្គមក្នុងប្រទេសថៃ កំពុងតែមានការផ្ទុះវែកញែកយ៉ាងខ្លាំងទៅលើ Trend ថ្មីម្យ៉ាង ដែលជាការសាក់ក្បាលជង្គង់ និង កែងជើងឱ្យមានពណ៌ស៊ីជម្ពូ។
តាមរយៈម្ចាស់ហាង Tik Ka Au ដែលមានទទួលសាក់ខាងលើនេះបានរៀបរាប់ឱ្យដឹងថា ដំបូងឡើយហាងរបស់ខ្លួនមានតែសាក់ចិញ្ចើម សាក់បបូរមាត់ និង សេវាកម្មបង្កើនសម្រស់ផ្សេងៗប៉ុណ្ណោះ តែថ្ងៃមួយមានម៉ូយប្រចាំហាងបានទៅវៀតណាម ហើយក៏ឃើញមានគេសាក់ក្បាលជង្គង់ឱ្យមានពណ៌ស៊ីជម្ពូ ទើបម៉ូយបានសុំឱ្យហាងរបស់ខ្លួនសាក់ឱ្យ។ ខាងហាងបានរកវិធីសាស្រ្ត រួចឱ្យបុគ្គលិកក្នុងហាងសាកសាក់មើលសិន ដែលធ្វើឱ្យភ្ញៀវទាំងឡាយឃើញហើយក៏ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាំគ្នាឆាតទាក់ទងទៅចង់ធ្វើមិនក្រោមពី ៥០០ នាក់ទេក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ក្រោយមកទៀតខាងហាងក៏មានសេវាកម្មសាក់ថ្ពាល់ និង កែងជើងថែមទៀត ហើយបើនិយាយពីតម្លៃវិញការសាក់ក្បាលជង្គង់ និង កែងជើង មានតម្លៃ ៣៩៩៩ បាត ស្មើនឹងជា ១០០ ដុល្លារ ជាតម្លៃប្រូម៉ូសិន រីឯសាក់ថ្ពាល់វិញតម្លៃ ៣៥០០ បាត ទៅដល់ ៨៩០០ បាត ហើយក្នុងនោះ ភ្ញៀវមកទទួលសេវាកម្មតិចបំផុត ១០ នាក់ក្នុងមួយថ្ងៃ និង ច្រើនបំផុត ៣០ នាក់ក្នុងមួយថ្ងៃ៕
ប្រភព៖ AMARINTV