ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រតាមដានរបស់តារាកំប្លែងល្បីឈ្មោះ អ្នកនាង ស្រីអ៊ីត កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង បញ្ចេញមតិវែកញែក ក្រោយពីបានឃើញអ្នកនាងបង្ហាញការហួសចិត្តខ្លាំង ដោយបង្ហោះទម្លាយពីអ្នកកាត់សក់រួមអាជីពម្នាក់ គ្មានទំនួលខុសត្រូវលើការងារ។
ក្នុងនោះ ស្រីអ៊ីត បានរៀបរាប់ទម្លាយឱ្យដឹងពីរឿងរ៉ាវនេះថា អ្នកកាត់សក់រួមអាជីពរូបនោះ ត្រូវបានអ្នកនាងហៅធ្វើជាដៃគូកាត់សក់ក្នុងកម្មវិធីមង្គលមួយ ដោយបានកក់លុយមុនរយៈពេល ១ ខែហើយ ស្រាប់តែមកដល់យប់មុនថ្ងៃកម្មវិធីបែរប្រាប់នាងវិញថាមិនបានមក ធ្វើឱ្យនាងពិបាកមិនដឹងដោះស្រាយជាមួយម្ចាស់កម្មវិធីយ៉ាងណា ដែលជាហេតុធ្វើឱ្យរូបនាងហួសចិត្តខ្លាំងដាច់ចិត្តបង្ហោះទម្លាយបែបនេះ។
ក្នុងនោះ តារាកំប្លែង ស្រីអ៊ីត ក៏ពុំបានបើកបង្ហាញមុខ ឬនិយាយពីឈ្មោះដៃគូរួមអាជីពរូបនោះច្បាស់ឡើយ ដោយគ្រាន់តែបង្ហោះរូបភាពបាំងមុខភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ខ្ញុំផុសមិនបញ្ចេញមុខបងឯង ខ្ញុំយល់បងឯង គួរបងឯងយល់ខ្ញុំ មិនមែនម៉ោង 10 យប់ហើយ បងឯងទើបមកប្រាប់ថាមិនបានមកទេ បងឯងយល់អារម្មណ៍អ្នកទទួលទេ កាត់សក់ព្រឹក ម៉ោង 10 យប់ ប្រាប់ រកណាទាន់លោក គួរឱ្យខ្លាច តើគួរថាគាត់ម៉េច? កុំចឹងយល់អារម្មណ៍គ្នាផង»៕