ថ្មីៗនេះ មានការចែកចាយពីរឿងរ៉ាវដ៏គួរឱ្យសោកស្តាយមួយរបស់នារី Influencer ម្នាក់ ដែលត្រូវខូចមុខខូចមាត់សឹងតែមើលមិនយល់ ក្រោយពីជួបឧប្បទ្ទវហេតុភ្លើងឆេះផ្ទះ បង្កមកពីឪពុកនាងជក់បារីមិនប្រយ័ត្ន។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះមានឈ្មោះ Tong Yao ជាតារា Influencer ផ្នែកសម្រស់ម្នាក់ ដែលមានរូបឆោមស្អាតគួរទីចាប់អារម្មណ៍ណាស់។ ជាអកុសល កាលពីចុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ផ្ទះរបស់នាងដែលស្ថិតនៅ Shenyang ខេត្ត Liaoning បានរងការឆាបឆេះទាំងអស់បណ្តាលឱ្យរូបនាង ជាមួយនឹងឪពុកម្តាយបានរងគ្រោះយ៉ាងដំណំ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ទាំង ៣ នាក់ និង ត្រូវទទួលការវះកាត់ជាច្រើនដង។
យ៉ាងណាមិញ ក្រោយពីដឹងខ្លួនឡើង Tong Yao បានរៀបរាប់រឿងរ៉ាវប្រាប់មហាជននៅតាមបណ្តាញសង្គមទាំងអស់ ដើម្បីសុំជាជំនួយផង ក្នុងព្យាបាលទាំងរូបនាង និង ឪពុកម្តាយ។ នាងបានបង្ហាញឱ្យឃើញមុខ ខ្លួន ដែលអស់សម្រស់ទាំងស្រុងដោយសារតែភ្លើងឆេះ នាងបានឱ្យដឹងទៀតថា ឪពុកនាងបានជក់បារីមិនប្រយ័ត្ន ទើបបង្កឱ្យផ្ទុះហ្គាសនៅក្នុងផ្ទះ ហើយឆាបឆេះយ៉ាងនេះ។ មកទល់ពេលនេះ នាងអាចដើរបានខ្លះៗហើយ ប៉ុន្តែគួរឱ្យសោកស្តាយនាងមិនអាចត្រឡប់ទៅធ្វើការងារដែលនាងស្រឡាញ់បានទៀតឡើយ៕
ប្រភព៖ Kapook