និយាយពីស្រីស្អាតកូនខ្មែរកាត់អាមេរិក Sydney Marith និង កូនខ្មែរកាត់បារាំង Mélia Constantin សុទ្ធតែជាតារាស្រីកំពុងក្ដោបបានប្រជាប្រិយភាព និង ទីផ្សារការងារខ្លាំងទាំងវិស័យម៉ូឌែល និង ថតផ្សព្វផ្សាយផលិតផលលើបណ្ដាញសង្គមផ្សេងៗ ជាពិសេសស្រីស្អាត Marith ទើបតែទទួលបានការគាំទ្រក្នុងវិស័យបវរកញ្ញាដែលមានតំណែងជាលំដាប់រងទី ១ នៃកម្មវិធី Miss Supranational Cambodia 2025។
យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ចំពោះស្រីស្អាតកូនកាត់ទាំង ២ រូប ខណៈមួយរយៈក្រោយនេះ បានឃើញអ្នកទាំងពីរចាប់ដៃរួមការងារជាមួយគ្នា និង បង្ហាញសកម្មភាពផ្សេងៗជាមួយគ្នា ទៅណាមកណារាប់អានគ្នាយ៉ាងស្និទ្ធស្នាល ជាពិសេសតែងប្រជែងសម្រស់គ្នាធ្វើឱ្យមហាជនចាប់អារម្មណ៍សរសើរមិនដាច់។
ជាក់ស្ដែង ថ្មីៗនេះ Marith និង Melia កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរខ្លាំង ខណៈបានឃើញអ្នកទាំងពីរបញ្ចេញរូបភាពប៉ុន្មានសន្លឹក ថតក្នុងឈុតប៊ីគីនីបង្អួតសម្រស់ជាមួយគ្នា ទាំងមុខមាត់ រូបរាង ស្រឡូនស្រស់ស្អាតទាក់ទាញមិនចាញ់គ្នាឡើយ៕