ស្រីម៉ុច តួជីដូនកាកី ទម្លាយមូលហេតុច្បាស់ៗ ជុំវិញការបាត់មុខពីសិល្បៈជិត ២០ ឆ្នាំ

Share This

អតីតតារាសម្ដែងដ៏ប៉ិនប្រសប់ អ្នកនាង ស្រីម៉ុច ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈការសម្ដែងចម្រៀងកាយវីការក្នុងបទ «ជីដូនកាកី» របស់លោក ហេង ប៊ុនលាភ ហើយចាប់តាំងពីនោះមក មានមហាជនជាច្រើនតែងហៅអ្នកនាងថា ជីដូនកាកីៗមកដល់សព្វថ្ងៃ។

អ្នកនាង ស្រីម៉ុច បានរៀបការជាមួយស្វាមីជនជាតិសិង្ហបុរីរូបសង្ហាម្នាក់ ហើយបើគិតមកដល់ឆ្នាំ ២០២៤ នេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេលជិត ២០ ឆ្នាំហើយ ក្នុងនោះអ្នកនាង និង ស្វាមីក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ផងដែរ តែអ្វីដែលមហាជនកោតសរសើរនោះ ដ្បិតថាពេលនេះ ស្រីម៉ុច ក្លាយជាម្ដាយកូនៗទាំង ៣ ហើយថែមទាំងមានវ័យជាង ៤០ ឆ្នាំហើយក្ដី តែរូបរាងមុខមាត់ នៅក្មេងខ្ចីដដែល។

ចាប់តាំងពីរៀបការរួច ស្រីម៉ុច បានឃ្លាតឆ្ងាយពីវិស័យសិល្បៈសម្ដែង ហើយទៅរស់នៅទឹកដីសិង្ហបុរីជាមួយស្វាមី សាងគ្រួសារមួយយ៉ាងមានសុភមង្គល ដែលកាលនោះគេចាំបានថា ប្រជាប្រិយភាពរបស់អ្នកនាងកំពុងផ្ទុះការគាំទ្រពីមហាជនខ្លាំងណាស់។ ពាក់ព័ន្ធនឹងការរសាត់ឆ្ងាយពីកញ្ចប់ទូរទស្សន៍អស់រយៈពេលជិត ២០ ឆ្នាំនេះ តួអង្គ ជីដូនកាកី រូបនេះក៏បានបង្ហើបថា នាងជាប់រវល់មើលថែគ្រួសារ និង ធ្វើជាស្រ្តីមេផ្ទះ។

ពេលមានគេចែករំលែកពីរូបភាពរបស់អ្នកនាងលើហ្វេសប៊ុក ស្រាប់តែ ស្រីម៉ុច បានរៀបរាប់ថា ៖ «ខ្ញុំមិនស្មានថាមានអ្នកនៅចងចាំខ្ញុំសោះ ពិតមែនតែមិនបាននៅជាអាជីពតារា តែខ្ញុំចេញចូលមានការងារជាលក្ខណៈឯកជន ហើយសំខាន់តែម្ដងគឺរវល់មើលកូន មួយរយៈធំដែលខ្ញុំដកថយចេញពីការសម្ដែងហើយក្លាយជាមេផ្ទះ»។ ពិតណាស់ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អតីតតារាស្រីរូបនេះកន្លងមក គេឧស្សាហ៍ឃើញអ្នកនាងឡើងចុះស្រុកខ្មែរញឹកញាប់ណាស់ ដែលអ្នកនាងធ្វើដំណើរមកស្រុកខ្មែរដើម្បីធ្វើការផង និង មកលេងប្រទេសកំណើតផង៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ធ្លាប់មានកិត្តិយសតំណាងកម្ពុជានៅទីម័រ! ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងការអបអរចំពោះប្រទេសទីម័រ ក្លាយជាសមាជិកអាស៊ានទី ១១

ដឹងរឿងកាន់តែក្តុកក្តួល! បងស្រី RuthKo សុខចិត្តបោះបង់ជំនាញ មករស់នៅជុំគ្រួសារ បានតែ ២ សប្តាហ៍ប្អូនប្រុសចាកចេញគ្មានថ្ងៃត្រឡប់

ឈប់ធ្វើការមិនដឹងរកស៊ីអី អាចសាកល្បងមុខរបរ ៥ នេះ កម្របរាជ័យដឹងតែកើបលុយ ណែនាំដោយអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត

អ្នកប្រដាល់ល្បីម្នាក់របស់ថៃ បែកគំនិតទៅបង្កើតវេបសាយល្បែងអនឡាញ មួយឆ្នាំរកលុយបានជិត ១០ លានដុល្លារ

(វីដេអូ) ឈ្មោះក៏ពីរោះ ទេពកោសល្យក៏ច្រើន! ខន មុំឧត្តមសូរិយារតនាទេវី ម្ចាស់មកុដ MWC 2025 បង្ហាញជំនាញផ្លុំខ្លុយឡើងអ៊េម

ព័ត៌មានបន្ថែម

ធ្លាប់មានកិត្តិយសតំណាងកម្ពុជានៅទីម័រ! ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងការអបអរចំពោះប្រទេសទីម័រ ក្លាយជាសមាជិកអាស៊ានទី ១១

ដឹងរឿងកាន់តែក្តុកក្តួល! បងស្រី RuthKo សុខចិត្តបោះបង់ជំនាញ មករស់នៅជុំគ្រួសារ បានតែ ២ សប្តាហ៍ប្អូនប្រុសចាកចេញគ្មានថ្ងៃត្រឡប់

(វីដេអូ) ឈ្មោះក៏ពីរោះ ទេពកោសល្យក៏ច្រើន! ខន មុំឧត្តមសូរិយារតនាទេវី ម្ចាស់មកុដ MWC 2025 បង្ហាញជំនាញផ្លុំខ្លុយឡើងអ៊េម

(វីដេអូ) ទេពកោសល្យកាន់តែច្រើន! សំងំៗ អ៊ិន លក្ខិណា លេចមុខក្នុងវិស័យសម្ដែងលើកដំបូង ជាតួស្រីក្នុងភាពយន្តខ្នាតធំដ៏ព្រឺព្រួចមួយ

កៀកបុណ្យអុំទូក អ្នកម៉ាក់កូនមួយ ឌុច លីដា រំលេចខ្លួនក្នុងឈុតប្រពៃណី ថតរូបបណ្តែតប្រទីប សមសួនទាក់ភ្នែកណាស់

ដំណឹងសោកស្ដាយ! លោកតា Benz Hui តារាជើងចាស់ TVB បានទទួលមរណ-ភាពហើយ ក្នុងវ័យ ៧៦ ឆ្នាំ

ភ្ញាក់ផ្អើល! តារាជើងចាស់ TVB លោក Benz Hui សម្រាកមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ តារាល្បីៗជាច្រើននាំគ្នាទៅសួរសុខទុក្ខ

ដឹងចិត្តថ្លើមគ្នាច្បាស់! ប៊ឺរី និង ម៉ាដាមដា ដឹកដៃគ្នាថត Pre-Wedding ក្នុងឈុតប្រពៃណីយ៉ាងសមសួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ