ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

Share This

សម្រាប់ស្រាបៀរ Heineken® តែងតែមានការប្តេជ្ញាចិត្តចំពោះឧត្តមភាពជំរុញឱ្យមានការច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់។ ស្រាបៀរដែលមានភាពល្បីទូទាំងពិភពលោកនេះ ថ្ងៃនេះបានណែនាំផលិតផលថែរក្សាស្បែកដែលមានចំនួនកំណត់មកកម្ពុជា ហៅថា Heineken® Smootheriser គឺជាផលិតផលធ្វើឱ្យស្បែកភ្លឺរលោង ។​

Heineken® Smootheriser ជាផលិតផលថែរក្សាស្បែក all-in-one ផលិតឡើងពីសារធាតុផ្សំដ៏ល្អបំផុត ហើយក៏ជាការបំផុសគំនិតចេញពីផលិតផលថ្មីរបស់ ស្រាបៀរ Heineken® ដែលមានរសជាតិស្រាលស្រទន់ និង ស្រួលលេបលើសពីស្រាបៀរទៀត។​

លោក Nabil Nasser នាយកម៉ាកយីហោសកលរបស់ក្រុមហ៊ុន Heineken បានលើកឡើងថា ៖​ «Heineken® Smootheriser មិនមែនបង្កើតឡើងដើម្បីតែភាពទាន់សម័យកាលតែប៉ុណ្ណោះទេ។ ផលិតផលនេះជាការលាយបញ្ចូលគ្នានូវសំណើច ការច្នៃប្រឌិត និង វប្បធម៌ដែលពាក់ព័ន្ធ ដើម្បីបង្កើតជារឿងដែលមិនអាចបំភ្លេចបាន ដែលធ្វើឱ្យគ្រប់គ្នាលើកមកជជែក មិនថាពេលដែលពួកគេនិយាយអំពីរឿងស្រាបៀរ ការថែរក្សាស្បែក ឬ ទាំងពីររឿងនេះក៏ដោយ។ ការពិតទៅបើសិនមានអ្វីម្យ៉ាងដែលស្រាលស្រទន់ប្រៀបបាននឹង Heineken® ទៅហើយនោះ តើហេតុអ្វីបានជាយើងត្រូវឈប់នៅត្រឹមតែស្រាបៀរ?»​

ថ្វីបើព័ត៌មានលម្អិតទាំងស្រុងនៅពុំទាន់អាចបញ្ចេញឱ្យដឹង តែបើយោងតាមការដឹងឮនៅក្នុងបណ្ដាញសង្គមបានបញ្ជាក់ថា នឹងមានការបើកបង្ហាញនៅថ្ងៃទី ១ ខែមេសា ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ព័ត៌មានខ្លះៗបានបង្ហាញថាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម និង សហការីប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀងបើកបង្ហាញនេះ ហើយក៏ជាការជួបជុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមល្បីៗដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម បានបង្ហាញពីភាពរំភើបនៅលើបណ្តាញសង្គមយ៉ាងច្រើនអំឡុងពេលកំពុងទន្ទឹងរង់ចាំ និង ត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ពិធីប្រកាសចេញផ្សាយផលិតផលដ៏កក្រើករបស់ស្រាបៀរ Heineken®។​

តោះមកមើលវីដេអូខ្លះៗដែលអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencers) បាននិយាយអំពី Heineken® Smootheriser នេះ។​

https://www.facebook.com/share/v/1BKXrxCWw3/?mibextid=wwXIfr
https://www.facebook.com/share/v/1DZfSmmMKG/?mibextid=wwXIfr
https://www.facebook.com/share/v/1DMGkZEmfc/

អំពីក្រុមហ៊ុន ហ៊ិននីគែន

ក្រុមហ៊ុន ហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោក ដែលឈានមុខគេលើផលិតផលស្រាបៀរ ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និង ស្រា cider។ ដោយដឹកនាំដោយម៉ាកយីហោ Heineken® ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏មានផលិតផលស្រាបៀរ និង ស្រា ciders ជាង ៣៤០ ប្រភេទផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០ នាក់ ក្រុមហ៊ុនហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្រុមហ៊ុន ហ៊ិននីគែន ផ្តោតទៅលើការច្នៃប្រឌិត ការវិនិយោគរយៈពេលវែង និង និរន្តរភាពតាមរយៈពាក្យស្លោក “Brew a Better World” ដែលធ្វើឱ្យក្រុមហ៊ុនមានវត្តមានយ៉ាងរឹងមាំនៅជុំវិញសកលលោក ទាំងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ប្រទេស។ សម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបំផុត សូមតាមដាន HEINEKEN នៅលើ LinkedIn និង Instagram៕

សូចចុចទីនេះដើម្បីទស្សនាវីដេអូ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ