ស្រលាញ់គ្នា ៦ ឆ្នាំដឹកដៃគ្នារៀបការ កម្មវិធីមិនទាន់ចប់ផងកូនកំលោះដាក់មេប្រូចបាត់ ច្រើនខែក្រោយធ្លាយដំណឹងហួសចិត្ត

Share This

ថ្ងៃមង្គលក្លាយជាថ្ងៃអពមង្គលមួយរំពេច ក្រោយកូនកំលោះបានរត់ចោលកូនក្រមុំនៅថ្ងៃរៀបការ ខណៈដែលកម្មវិធីមិនទាន់ចប់ស្រួលបួល ធ្វើឱ្យកូនក្រមុំរងភាពអាម៉ាស់បំផុត។ នារីជាកូនក្រមុំជួបរឿងខកចិត្តនេះ មានឈ្មោះថា Kylie ជាជនជាតិអូស្ត្រាលី។ នាងត្រូវបានកម្មវិធីវិទ្យុមួយហៅថា «Late Drive with Ben, Liam & Belle» បានអញ្ជើញចូលរួមចែករំលែកនូវបទពិសោធដ៏អាក្រក់របស់នាង។

នាងបាននិយាយថា កម្មវិធីរៀបការរបស់នាងមានរយៈពេលខ្លីបំផុត វាមិនដល់ ២៤ ម៉ោងផង។ នៅថ្ងៃកម្មវិធី កូនកំលោះបានបង្ហាញខ្លួនធម្មតា ថតរូបពោរពេញដោយស្នាមញញឹម និង ក្តីស្រលាញ់។ យ៉ាងណាមិញ អារម្មណ៍រំភើបរីករាយកើតឡើងតែមួយភ្លែត ដោយខណៈកម្មវិធីមិនទាន់ចប់ស្រួលបួលផង កូនកំលោះក៏បានរត់គេចខ្លួនបាត់។

Kylie នាងបានរម្លឹកថា នាង និង ស្វាមី បានទាក់ទងគ្នាអស់រយៈពេល ៦ ឆ្នាំ ដោយមិនដែលមានបញ្ហាអ្វីនឹងគ្នាសោះឡើយ។ ច្រើនខែដែលស្វាមីរត់ចោល នាងមិនមានដំណឹងអ្វីពីគេនោះទេ។ នាងបានបង្ខំចិត្តលុបចោលគម្រោងក្រេបទឹកឃ្មុំ ហើយប្រឈមភាពអាម៉ាស់នៅពេលដែល ក្រុមគ្រួសារ រួមទាំងមិត្តភក្តិ សួរនាំអំពីការបាត់ខ្លួនរបស់ប្តីនាង។

អ្វីៗលើសពីការហួសចិត្ត មិនបានប៉ុន្មាន នាងក៏បានដឹងការពិតនៅពីក្រោយការបាត់ខ្លួន គឺប្តីរបស់នាងបានទាក់ទងជាមួយអ្នកផ្សេង។ អ្នកផ្សេងនោះមិននៅឆ្ងាយខ្លួនឡើយ គឺជាបងប្អូនជីដូនមួយរបស់នាងតែម្តង។

នាងបានប្រាប់កម្មវិធីវិទ្យុខាងលើថា ក្រោយដឹងដំណឹងនេះ នាងសម្រេចចិត្តថានឹងកាត់ចិត្ត ហើយរៀបចំអ្វីគ្រប់យ៉ាងដើម្បីលែងលះ។ វាជាបទពិសោធដ៏អាក្រក់មួយ  ដែលបន្សល់ជាស្លាកស្នាម ធ្វើឱ្យនាងចងចាំពេញមួយជីវិត។ ខាងកម្មវិធីវិទ្យុបានសួរនាងដែរថា បន្ទាប់ពីលែងលះ តើនាងនឹងរៀបការទៀតទេ?។ ចម្លើយមួយម៉ាត់យ៉ាងខ្លីគឺ «ទេ»៕

ប្រភព៖ NYP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ