ស្រណោះណាស់! វីដេអូបង្ហាញពីឯកឧត្តម ស្វាយ ដូត បានដួលនៅក្នុងទីលានបាល់ទាត់ដល់ទៅ ២ ដង មុនទទួលមរណភាព

Share This

កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមហាជន និង មន្ត្រីគ្រប់ស្ថាប័នទាំងអស់ មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ស្វាយ ដូត មន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម ស្វាយ ដូត បានទទួលមរណភាពដោយសារបញ្ហាបេះដូង ខណៈពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្នុងវ័យ ៥៦ ឆ្នាំ។ ដំណឹងមរណភាពរបស់ឯកឧត្តម ស្វាយ ដូត បានធ្វើឱ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង ដែលនេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ដោយឯកឧត្តមជាមន្ត្រីមួយរូបស្លូតបូត និង ស្មោះត្រង់ ហើយទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។

អ្វីដែលកាន់តែបានធ្វើឱ្យមហាជនក្តុកក្តួលខ្លាំង គឺទិដ្ឋភាពរបស់ឯកឧត្តម ស្វាយ ដូត ខណៈឯកឧត្តមកំពុងប្រកួតនៅលើទីលានបាល់ទាត់ ដោយឯកឧត្តមបានដួលម្តងនៅកណ្តាលតារាងបាល់ ប៉ុន្តែបានក្រោកឡើង និង បានដើរហៀបនឹងដល់ទីតាំងសម្រាកទៅហើយ បែរទន់ជើងដួលម្តងទៀតបាត់មាត់-ក គ្រានោះហើយដែលឯកឧត្តមបានលាចាកលោកទៅ បន្សល់ទុកនូវភាពសោកសៅដល់គ្រួសារសាច់ញាតិ និង មនុស្សជាច្រើនដែលគោរពស្រឡាញ់ឯកឧត្តម។

គួរជម្រាបថា សពរបស់ឯកឧត្តម ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង ៣ ផ្ទះលេខ ១ ផ្លូវលេខ ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបត្រួសៗពី «ឆ្នាំឆុងទាំង ៤» អាចប្រឈមបញ្ហាផ្សេងៗគ្នា គួរត្រៀមខ្លួនទុកមុន

ទៀតហើយ! លិចទូកមួយគ្រឿងកណ្តាលសមុទ្រផាត់ថាយ៉ា អ្នកទេសចរអណ្តែតលឹមៗលើទឹកជាង ៧ ម៉ោង

សាលារៀនថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រកាសជម្លៀសសិស្សចេញភ្លាមៗ ក្រោយមានគ្រា./ប់ធ្លាក់ចូល ដោយសារក្រុមប្រឆាំងកំពុងប៉ះគ្នា

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

ស្វែងរកព័ត៌មាន​ ឬវីដេអូ