ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

Share This

ដំណឹងមរណភាពដ៏ក្រៀមក្រំ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកក្នុងសិល្បៈជាច្រើនមានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់តារាសម្ដែងប្រុសលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាពដោយសារជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និង ទឹកដក់ក្នុងពោះ។

ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក អ៊ុន សិទ្ធា ហាក់ត្រឹមតែមួយប៉ប្រិចភ្នែក ខណៈលោកពុំធ្លាប់បង្ហាញពីស្ថានភាពជំងឺរបស់ខ្លួនម្ដងឡើយ ដែលបានបន្សល់ត្រឹមក្ដីអាល័យក្នុងចិត្តមហាជនអ្នកគាំទ្រ ជាពិសេសមិត្តរួមសិល្បៈជាច្រើន មានតែអារម្មណ៍ស្រណោះអាណិតចំពោះតារាសម្ដែងប្រុសរូបនេះ ដោយមិត្តស្និទ្ធស្នាលក្នុងសិល្បៈជាច្រើន កំពុងចែករំលែកនូវអនុស្សាវរីយ៍ក្នុងការចង់ចាំល្អៗជាមួយតារាប្រុសរូបនេះបន្តបន្ទាប់។

ទាក់ទងនឹងដំណឹងនៃការបាត់បង់ជីវិតដោយសារធ្លាក់ខ្លួនឈឺជំងឺច្រើនមុខ តែហាក់ដូចកើតឡើងមួយប៉ប្រិចភ្នែកនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រនឹកអាល័យដល់សិល្បករមួយរូបទៀត ក៏ជាតារាសម្ដែង និង ជាម៉ូឌែលដ៏មានប្រជាប្រិយភាព គឺលោក ប៉ែន ចាន់សិទ្ធ ដែលបានបាត់បងជីវិតដោយសារជំងឺមហារីក រលាកសួត និង ក្រពះពោវៀន កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។

ចំពោះការលាចាកលោករបស់តារាប្រុស ២ រូបនេះ ត្រូវបានមហាជនលើបណ្ដាញសង្គមចាត់ទុកថា ជាការបាត់បង់ធនធានសិល្បករដ៏មានសមត្ថភាព និង មនុស្សល្អស្លូតបូតក្នុងសង្គម ព្រមទាំងមហាជននៅតែមានក្ដីអាណិតសោកស្ដាយមិនអស់ចិត្ត ព្រោះតារាប្រុសទាំង ២ រូបនេះ ត្រូវបានគេលើកឡើងថាព្រោះតែរក្សារកិត្តិយស និង ភាពថ្លៃថ្នូរ មិនចង់ឮពាក្យថាពេលតារាឈឺ គឺប្រកាសសុំជំនួយ ដោយសុខចិត្តសំងំឈឺស្ងាត់ៗមិនប្រាប់ឱ្យមហាជន ក៏ដូចជាមិត្តសិល្បៈបានដឹងឮរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់ទាំងវ័យក្មេង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបត្រួសៗពី «ឆ្នាំឆុងទាំង ៤» អាចប្រឈមបញ្ហាផ្សេងៗគ្នា គួរត្រៀមខ្លួនទុកមុន

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

ទៀតហើយ! លិចទូកមួយគ្រឿងកណ្តាលសមុទ្រផាត់ថាយ៉ា អ្នកទេសចរអណ្តែតលឹមៗលើទឹកជាង ៧ ម៉ោង

ព័ត៌មានបន្ថែម

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

លែងទុកមុខរាប់គ្នាហើយ! Omar Harfouch គណៈកម្មការដើរចេញពី MU ទម្លាយមូលហេតុដ៏រសើបថា បវរកញ្ញាឈ្នះមកុដគឺដោយសារខ្សែ

មិនមានឱកាសចូល Top ! ហ្វីយ៉ាតា ចុះពីលើឆាកប្រកួត MU ភ្លាម ផុសសារដ៏មានន័យនេះផ្ញើជូនអ្នកគាំទ្រកម្ពុជា

ឆ្នាំនេះមិនសូវរលូនទេ! ភាពមិនប្រក្រតី ៧ ចំណុច កើតឡើងអំឡុងពេលដំណើរការប្រកួត Miss Universe 2025

៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

ស្វែងរកព័ត៌មាន​ ឬវីដេអូ