សណ្តែកដី គឺជាគ្រាប់ធុញ្ញជាតិមួយប្រភេទដែលងាយរកបាន តម្លៃសមរម្យ និង មានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយ មិនចាញ់ធុញ្ញជាតិដទៃឡើយ។ ក្នុងនោះ សណ្តែកដីមានអត្ថប្រយោជន៍សំខាន់ចំនួន ១០ យ៉ាងដល់រាងកាយដូចតទៅ ៖

១. ជំនួយសុខភាពបេះដូង
សណ្តែកដីគឺជាប្រភពនៃ monounsaturated និង polyunsaturated fats ដែលសារធាតុជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់ និងការពារជំងឺបេះដូង។ វាក៏មានផ្ទុកសារធាតុ arginine ដែលជាអាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យលំហូរឈាមប្រសើរឡើង ដោយរក្សាស្រទាប់ខាងក្នុងនៃសរសៃឈាម។ ការទទួលទានសណ្តែកដីជាប្រចាំ គឺអាចជួយការពារជំងឺបេះដូងបាន។
២. ជួយសម្រកទម្ងន់
ការទទួលទានសណ្តែកដី នឹងធ្វើឱ្យឆ្អែតបានយូរ និង មិនសូវឃ្លានអាហារ លើសពីនេះទៅទៀតវាមានប្រូតេអ៊ីន និង ជាតិសរសៃខ្ពស់ដែលជំរុញដល់ការដុតកាឡូរីនៅក្នុងខ្លួន ដែលជួយដល់ការសម្រកទម្ងន់។
៣. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
សណ្តែកដី ជាអាហារសមរម្យចំពោះអ្នកមានជំងឺទឹកនោមផ្អែម ព្រោះវាមាន glycemic ទាប។ វាជួយដល់ការការពារនៃការកើនឡើងសារធាតុអាំងស៊ុយលីន និង ជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងកម្រិតសារធាតុនេះផងដែរ។
៤. ជំនួយដល់សុខភាពឆ្អឹង
បរិមាណសារធាយុម៉ង់ហ្គាណែស និងផូស្វ័រខ្ពស់នៅក្នុងសណ្តែកដី នឹងជួយធ្វើឱ្យឆ្អឹងរឹងមាំជាងមុន ហើយក៏មានសារធាតុចិញ្ចឹមជាច្រើនទៀតនៅក្នុងសណ្តែកដី ដែលមានដូចជាកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងស័ង្កសីគឺដែលសុទ្ធតែល្អសម្រាប់សុខភាពឆ្អឹងទាំងមូល។
៥. ជំនួយដល់សុខភាពខួរក្បាល
សារធាតុចិញ្ចឹមដូចជាវីតាមីន B1 និង niacin នៅក្នុងសណ្តែកដី ជួយការពារជំងឺ Alzheimer និងជួយឱ្យខួរក្បាលធ្វើការបានច្បាស់លាស់ជាងមុន លើសពីនេះទៅទៀតនោះ វាជួយទៅដល់ជំងឺវិកលចរិកផងដែរ។
៦. ការពារជំងឺមហារីក
សណ្ដែកដីមានសមាសធាតុសកម្មជីវសាស្រ្តដូចជា resveratrol និង phytosterols ។ សមាសធាតុទាំងនេះកាត់បន្ថយការរលាក និងការពារជំងឺរ៉ាំរ៉ៃ។ ជាពិសេស Phytosterols ត្រូវបានគេដឹងថាអាចកាត់បន្ថយទំហំនៃដុំសាច់មហារីកមួយចំនួនផងដែរ។
៧. ការពារគ្រួសក្នុងថង់ប្រម៉ាត់
អត្ថប្រយោជន៍មួយដ៏សំខាន់នៃការទទួលទានសណ្តែកដីជាប្រចាំ គឺវាជួយកាត់បន្ថយហានិភ័យនៃគ្រួសក្នុងថង់ទឹកប្រមាត់។ សណ្ដែកដីអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល ដែលការពារការកើតគ្រួសក្នុងថង់ទឹកប្រមាត់។
៨. ជំនួយដល់ភ្នែក
សណ្តែកដីគឺល្អសម្រាប់សុខភាពភ្នែក ព្រោះវាជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ ហើយសារធាតុស័ង្កសីដែលមាននៅក្នុងសណ្តែកដីនេះ ក៏អាចជួយកាត់បន្ថយហានិភ័យនៃការថយចុះនៃសាច់ដុំដោយសារតែភាពចាស់។
៩. ជួយឱ្យស្បែកស្អាត
សណ្តែកដីសម្បូរទៅដោយវីតាមីន E ដែលល្អសម្រាប់សុខភាពស្បែក និងការពារស្បែកពីភាពចាស់។ វាក៏ជួយជាមួយនឹងបញ្ហាស្បែកចំនួនដូចជាជំងឺកន្ទាលត្រអាក និងជំងឺស្បែករបកស្បែក។
១០. ជំនួយមុខងារសាច់ដុំ
ប្រូតេអ៊ីនសំខាន់ៗនៅក្នុងសណ្តែកដីជួយដល់មុខងារសាច់ដុំ។ អាស៊ីតអាមីណូសំខាន់ៗដែលមាននៅក្នុងប្រូតេអ៊ីនត្រូវបានប្រើប្រាស់ក្នុងការផលិតថាមពល ក៏ដូចជាការជួសជុល និងការលូតលាស់នៃសាច់ដុំ៕


ប្រភព៖ Careinsurance