ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

Share This

ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 Ultra 5G នៅក្នុងទីផ្សារកម្ពុជាហើយ នៅ T.Y Media E-Sports Center ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players “CFU Gaming” ដែលជាជើងឯក MPL KH រដូវកាលទី ៨, ក្រុមនារី CPU Serendipity, លោក Ice frog, លោក Mengly កញ្ញា Sea Neang ពិធីការិនីល្បីលាញ លោក ជា វណ្ណារិទ្ធិ ព្រមទាំង Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 7 Ultra 5G ដែលជាស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ។

រូបរាង ៖ ការឌីហ្សាញរចនារូបរាងបែប Interstella Spaceship អនាគតនៃបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជាមួយនឹងទម្ងន់ត្រឹមតែស្រាល និង កម្រាស់ស្តើង និង រូបរាងកាមេរ៉ាបែបត្រីកោណ “Triangular” និង រចនាស្ទាយ៍ថ្មីដ៏ទាក់ទាញ ។

Status Windows ៖ រចនាស្ទីលថ្មីដ៏ទាក់ទាញ មានភ្លើង LED (Status Windows) សម្រាប់ការជូនដំណឹងនានា ដែលអាចកំណត់លក្ខណៈបង្ហាញ និង មុខងារដូចជា ពន្លឺសម្រាប់សំឡេងរោទិ៍ ពេលបើកទូរស័ព្ធដំបូង ចាប់ផ្តើមលេងហ្គេម កម្មវិធីកំណត់ពេល ពេលកំពុងសាកថ្ម រំលឹកពេលអស់ថ្ម ​បន្ថយ ឬ បន្ថែមសំឡេង និង មុខងារជាច្រើនបែបសាកសមជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តនៅបច្ចេកវិទ្យាសម័យថ្មី។

កម្លាំងម៉ាស៊ីន ៖ ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8350 Ultimate 5G processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 24GB, TECNO POVA 7 Ultra 5G គឺផ្តោតសំខាន់លើសមត្ថភាពខ្លាំងរបស់ស្មាតហ្វូននេះ Ultra Perfomance លេងហ្គេម ១២០fps បានយ៉ាងរលូនក្នុងរយៈពេលយូរដោយគ្មានរអាក់រអួល ឬ Lag។ គួរបញ្ជាក់ថា POVA 7 Ultra 5G ​ជា​ទូរស័ព្ទផ្លូវការនៅក្នុងការប្រកួត PUBG Mobile PMSL SEA ដែលអាចលេងបានដល់កម្រិត 120fps ដែលអាចលេងហ្គេមកំពុងពេញនិយមបានយ៉ាងរលូន ផ្តល់បទពិសោធលេងហ្គេមយ៉ាងល្អ និង ផ្តល់ការកម្សាន្តយូរជាងមុន។

អេក្រង់ធំ 6.67″ 1.5K 144Hz ៖ TECNO POVA 7 Ultra 5G មាន អេក្រង់ AMOLED ដិតច្បាស់ កម្រិត 1.5K ជាមួយល្បឿនអេក្រង់លឿន144Hz រហិល ដែលផ្តល់បទពិសោធអស្ចារ្យសម្រាប់ការ លេងហ្គេម និង មើលវីដេអូ។ លើសពីនេះវាប្រើពេលមានទឹក ឬ វត្ថុរាវកំពប់លើ។

ថ្មធំ 6000mAh ៖ ជាមួយនឹងថាមពលថ្ម 6000mAh អាចកម្សាន្ត និង លេងហ្គេមគ្មានដែនកំណត់ជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូរ រហូតដល់ 1800 Cycle  លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 70 វ៉ាត់ FlashCharge និង សាកWireless Charge 30 វ៉ាត់ សុវត្ថិភាពជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម និង មុខងារផ្ទេរថ្មទៅសាកបញ្ចូលស្មាតហ្វូនផ្សេងទៀត Reverse Charge រហូតដល់ 10W។

កាមេរ៉ា 108MP ៖ បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO POVA 7 Ultra 5G រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និង កម្រិតពណ៌ច្បាស់។ កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាទូលាយ 8MP អាចឱ្យអ្នកប្រើប្រាស់ថតយកទេសភាពបានធំជាងមុន និង កាមេរ៉ាមុខ Selfie 13MP។

ប្រព័ន្ធប្រតិបត្តិការថ្មី ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 15 រូបរាង ICON និង Animation ថ្មីជាង 300 ធ្វើជាពិសេសសម្រាប់ម៉ូដែលនេះ ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព និង លក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម ១ គីឡូម៉ែត* មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំងនិង ស្ថានភាពការប្រើប្រាស់) ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម ប្រព័ន្ធរំញ័រ X-axis និង IP64 ធន់នឹងទឹក និង ធូលី។

ចំណុចពិសេសលម្អិត ៖

– អេក្រង់ 6.67″ Amoled 1.5K និង ល្បឿន 144Hz

– ឈីបខ្លាំង MediaTek Dimensity 8350 Ultimate 5G Processor

– ទំហំផ្ទុក 12GB (MemFusion up to 24GB) + 256GB

– កាមេរ៉ា ភ្នែក 2 ទំហំ 108MP+8MP

– បាសបំពងសំឡេង ២ គ្រាប់ DTS + Hi Res,

– ទំហំថ្មធំ 6000mAh និង សាកថ្មលឿន 70W សាកឥតខ្សែ 30 វ៉ាត់

– ប្រព័ន្ធការពារទឹកកម្រិតស្រាល IP64

– ប្រព័ន្ធប្រតិបត្តិការថ្មី Android 15

– ជម្រើសពណ៌ : ស និង ខ្មៅ។

ជាការពិតណាស់ តាមរយៈក្រុមការងារ «ប្រជាប្រិយ» បានឃើញ និង កាន់ដោយផ្ទាល់ ទូរស័ព្ទ TECNO POVA 7 Ultra 5G ពិតជាទាក់ទាញជាមួយរូបរាងដ៏ទាន់សម័យ ជាពិសេសការរចនាស្ទីលថ្មី មានភ្លើង LED មើលមកកាលីប ទំនើបបែបអនាគតកាល។ សំខាន់ រូបរាងស្តើង ជាមួយសមត្ថភាពខ្លាំង ឯតម្លៃវិញសមរម្យ ត្រូវនឹងយុវវ័យតែម្តង។

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីបថ្មី និង លឿនជាងមុន និង សមត្ថភាពថ្មប្រសើរជាងមុនដែលជា ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ 300 ដុល្លារ។

ជម្រើសពណ៌ ៖ ខ្មៅ និង ស

តម្លៃ : TECNO POVA 7 Ultra 5G : $359 (រ៉េម 12+12GB ទំហំផ្ទុក 256GB)

ជម្រើសមួយទៀត ត្រឹមតែ $329 សម្រាប់ (រ៉េម 8+8GB ទំហំផ្ទុក 128GB)។

ជាមួយនឹងកាដូថែម ៥ មុខ មានដូច Giftbox, កាសប្លូធូ, Wireless Powerbank, Mag-case និង Fashion design case cover ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និង ធ្វើប្រតិបត្តិការជាង ៧០ ប្រទេស លើសកលលោក។ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE ឬ ចូលគ្រុប TECNO Cambodia Official Fan club ដើម្បីទទួលពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ