ស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្មវិន័យលើអនុសេនីយ៍ត្រីមួយរួប រឿងយកស្ថានការណ៍របស់ប្រទេសជាតិ មកភ្នាល់គ្នាលេងជាល្បែង

Share This

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិនទៅនឹងករណី កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ២១ និង ០៨ នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា ៖ «ភ្នាល់ ខ្មែរ-ថៃ Boom! ខ្ញុំចាញ់ ១ កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ ១ កេស» ខណៈការយករឿងរ៉ាវស្ថានការណ៍របស់ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែងកម្សាន្តនេះ បានទទួលរងនូវការរិះគន់ពីសំណាក់អ្នកនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និង ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាព។

ឆ្លើយតបករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា តាមការស្រាវជ្រាវម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោក អនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុក ថ្មពួក។ ក្រោយពីការសាកសួរ លោកអនុសេនីយ៍ត្រី ដុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គភាពនោះទេ លោកបានដឹងអំពីកំហុសព្រមទទួលខុស និង បានលុបការបង្ហោះខ្លឹមសារ​ទាំងនោះចេញវិញ។

ជាក់ស្ដែង ការបង្ហោះខ្លឹមសារ របស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និង សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីនគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និង ឆន្ទៈផ្ទាល់ខ្លួន ឱ្យបានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាព កិត្តិយស និង តម្លៃរបស់នគរបាលជាតិកម្ពុជា។ ឆ្លើយតបចំពោះកំហុសឆ្គងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ដេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី ០៥ មីនា ឆ្នាំ ២០២៤៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ជួបផ្ទាល់ហើយ! ឃើញកាបូប Hermes ក្នុង Taobao ស្អាតតម្លៃធូរ ខំកុម្ម៉ង់ទិញតែពេលអីវ៉ាន់មកដល់ បើកឃើញធ្លាក់ថ្លើមក្ឌុក

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

ព័ត៌មានបន្ថែម

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ