ស្ត្រីម្នាក់ប្ដឹងពេទ្យមួយនៅអាមេរិក ក្រោយគ្រូពេទ្យភ្លេចដកទុយោអាហារចេញពីក្នុងខ្លួនពេលសម្រាលកូន ធ្វើឱ្យនាងឈឺជាង ៣៥ ឆ្នាំទម្រាំដឹង

Share This

ស្រ្តីម្នាក់ឈ្មោះ Deborah Lowe បានសម្រេចចិត្តប្តឹងមន្ទីពេទ្យមួយកន្លែងឈ្មោះ Mount Sinai នៅសហរដ្ឋអាមេរិក ដោយសារតែក្រុមគ្រូពេទ្យនៅទីនោះមិនដកទុយោអាហារចេញពីក្នុងខ្លួននាង ខណៈនាងវះកាត់ស្បូនកាលពី ៣៥ ឆ្នាំមុន បណ្តាលឱ្យរងទុក្ខវេទនាឈឺចាប់ពេញរាងកាយ។

កាលពីឆ្នាំ ១៩៨៩ កន្លងទៅ Lowe បានចូលទទួលសេវាកម្មទទួលការវះកាត់សម្រាលកូនភ្លោះនៅមន្ទីរពេទ្យ Mount Sinai នេះ តែដោយសារតែមិនបានសម្រេច ជាលទ្ធផលនាងត្រូវវះកាត់ស្បូនទាំងមូលជំនួសវិញ។ កាលនោះនាងបានប្រើគ្រឿងអុកស៊ីសែនអស់ ២ ខែ លើសពីនេះទៀតខាងគ្រូពេទ្យក៏បានដាក់ទុយោអាហារឱ្យនាងទៀត ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺខាងគ្រូពេទ្យមិនបានដកចេញឱ្យនាងវិញទេ។ តាំងពីពេលនោះមក នាងតែងតែឈឺក្បាលប្រកាំង ពិបាកដកដង្ហើម និង ឈឺពោះ ថែមទាំងហើមពោះជាប្រចាំ។

នៅក្នុងឆ្នាំ ២០១០ នាងក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យ និង មកដល់ឆ្នាំ ២០១៣ និង ឆ្នាំ ២០២៣ Lowe ក៏បានធ្វើការឆ្លុះមើលពោះវៀនធំរបស់ខ្លួន ប៉ុន្តែមិនបានឃើញអ្វីទាក់ទងនឹងការឈឺចាប់របស់នាងឡើយ។ លុះមកដល់ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នាងធ្វើការថតមើលម្តងទៀតនៅមន្ទីរពេទ្យ Froedtert ក្នុងទីក្រុង Milwaukee ទើបឃើញថា នៅក្នុងខ្លួននាងមានទុយោអាហារមួយ ដែលនៅសល់ពីការវះកាត់កាលពីឆ្នាំ ១៩៨៩ កន្លងទៅ។

យ៉ាងណាមិញ មកទល់ពេលនេះ Lowe ក៏បានកំពុងតែធ្វើការប្តឹងទៅកាន់មន្ទីរពេទ្យខាងលើ ដោយបានចោទទៅកាន់ក្រុមគ្រូពេទ្យថាបានបំពានកាតព្វកិច្ច មានការធ្វេសប្រហែស ដែលបង្កឱ្យនាងរងទុក្ខវេទនាទាំងផ្លូវកាយ និង ផ្លូវចិត្តអស់រយៈពេលជាច្រើនឆ្នាំ៕

ប្រភព៖ Sanook

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ