ស្ត្រីខ្មែរយើងខ្លាំង! ២ ឆ្នាំជាប់គ្នា ជាប់ជាទេសាភិបាលដឹកនាំធនាគារកណ្តាល ចំណាត់ថ្នាក់ A- លើពិភពលោក

Share This

ពិតជាមោទកភាពសម្រាប់កម្ពុជា នេះជាលើកទីពីរហើយ ដែលស្ត្រីខ្មែរយើង ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ក្នុងនាមជាទេសាភិបាលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពខ្ពស់បំផុតប្រចាំឆ្នាំ។

ជាក់ស្តែង តាមការបង្ហោះលើទំព័រហ្វេសប៊ុក ធនាគាជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ ២០២៥។

នេះជាចំណាត់ថ្នាក់ល្អដែលលោកជំទាវ ទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែ កក្កដា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវ ទេសាភិបាល នាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និង ឯកឧត្តម Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។

គួររំលេចថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និង អត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

ព័ត៌មានបន្ថែម

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

សំណាងណាស់! នារីចិនម្នាក់បុណ្យខ្ពស់ ត្រូ/វ ២០ កាំ-.បិ//តហើយមិនអី ព្រោះបានស៊ីលីកូននៅដើមទ្រូងជួយ

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ