ស្ដ្រីខ្មែរ ១៨០ នាក់ ចាញ់បោ-កមេខ្យល់នាំទៅរៀបការជាមួយជនបរទេសនៅចិន ឥលូវត្រូវសមត្ថកិច្ចជួយបញ្ជូនមកជួបគ្រួសារនៅខ្មែរវិញ

Share This

នៅថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជូនដំណឹងពីរបាយការណ៍ឱ្យបានដឹងថា ក្នុងកំឡុង ៦ ខែ ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសជិត ៥ ពាន់នាក់ ពីកម្ពុជា និង បាន​ជួយ​សង្គ្រោះ​ស្ដ្រីជនជាតិខ្មែរចំនួន ១៨០ នាក់ ពីចិនមកមាតុប្រទេសវិញ។

តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថាក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ មានជនបរទេសជិត ៥ ពាន់នាក់ ស្មើនឹង ៨៨ សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។

បើតាម ឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង ៥ ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន ១៨០ នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និង ការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និង ខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

គ្រងមកុដលំដាប់រងទី ១ បានប៉ុន្មានថ្ងៃ សុគា គឹមលាង ផុសសារក្ដៅគគុកថ្មីមួយទៀត ថា ទទួលស្គាល់ការពិតមួយ ពីការប្រកួត MUC 2025

ព័ត៌មានបន្ថែម

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

រុស្ស៊ីព្រមានពីរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដី ៧.៨ រ៉ិចទ័រ វាយប្រ-ហារតំបន់ចុងបូព៌ា

ជិតភ្ជុំត្រជាក់ត្រជុំ! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៧ ឈ្មោះ «មីតាក» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ងាយៗទេ! បងប្អូន ផ្លាស់ប្ដូរការងារថ្មី អត់ពិបាកត្រូវប្ដូរប័ណ្ណ ប.ស.ស. ថ្មីទេ គ្រាន់តែធ្វើតាមការណែនាំនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ