មានហេតុការណ៍មួយនៅប្រទេសចិន ដែលកំពុងតែត្រូវបានគេចែកចាយពេញបណ្តាញសង្គម គឺមាននារីម្នាក់សម្តែងធ្វើជានាងមច្ឆានៅក្នុងទឹកឱ្យភ្ញៀវមើល ស្រាប់តែត្រូវត្រីធំខាំក្បលនៅមុខភ្ញៀវតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះជាជនជាតិរុស្ស៉ី វ័យ ២២ ឆ្នាំ ហើយជាអ្នកសម្តែងជានាងមច្ឆានៅក្នុងអាងត្រីមួយកន្លែងក្នុងឧទ្យានព្រៃឈើ Sipsongbanna Primeval នាប្រទេសចិន។ នៅថ្ងៃកើតហេតុ នាងបានសម្តែងដូចធម្មតា តែចៃដន្យអកុសលមានត្រីធំមួយក្បលបានស្ទុះមកខាំមុខរបស់នាង ដែលធ្វើឱ្យនាងភ្ញាក់គ្រវាសចេញ ចំណែកឯមហាជនដែលឈរក៏បានស្រែកដោយតក់ស្លុតដូចគ្នា។
យ៉ាងណាមិញ តាមព័ត៌មានក្នុងប្រទេសចិនបានឱ្យដឹងថា នាងរងរបួសត្រង់ក្បាល ក និង ភ្នែក ដោយឡែកព័ត៌មានក្នុងប្រទេសរុស្ស៉ីវិញបានឱ្យដឹងថា នាងត្រូវបានគេបង្ខំឱ្យសម្តែងតទៀត ទាំងដែលកំពុងត្រូវរបួស ហើយគេបានផ្តល់សំណងឱ្យនាងត្រឹម ១០០ ដុល្លារប៉ុណ្ណោះ ហើយថែមទាំងហាមនាងមិនឱ្យនិយាយពីរឿងនេះទៀត៕
ប្រភព៖ Khaosod