នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីករណីខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ ដែលបានបោកបក់ទៅលើកន្លែងទេសចរណ៍មួយកន្លែង ដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងដោយទៅទាំងមនុស្សទៀត។
វីដេអូនៃការបោកបក់របស់ព្យុះដ៏គួរឱ្យខ្លាចនេះ ត្រូវបានចែកចាយដោយអ្នកលេង TikTok ម្នាក់ ដែលក្នុងនោះវីដេអូបង្ហាញឱ្យឃើញពីខ្យល់គួចយ៉ាងខ្លាំងក្លានៅកន្លែងលេងកម្សាន្តមួយកន្លែង ដែលធ្វើឱ្យរបស់របរប្រើប្រាស់ទាំងឡាយ រួមទាំងមនុស្សម្នាក់បានប៉ើងទៅតាមខ្យល់ ហើយរថយន្តដែលចតនៅទីនោះក៏បានរងការខូចខាត លើសពីនេះទឹកជំនន់ក៏បានលិចឡើងមកភ្លាមៗតែម្តង។ ចំណែកឯអ្នកថតវីដេអូ បានត្រឹមតែស្រែកឆោឡោដោយក្តីភ្ញាក់ផ្អើល និងភ័យខ្លាចនៅក្នុងឡាន។
យ៉ាងណាមិញ បច្ចុប្បន្ននេះនៅមិនទាន់មានរបាយការណ៍ផ្លូវការណាមួយពីអាជ្ញាធរទៅលើចំនួនអ្នករងរបួស ឬការខូចខាតសរុបនៅឡើយទេ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖