និយាយពីជីវិតស្នេហារបស់តារាសម្ដែងប្រុស ប៊ឺរី ក្រោយពីបើកបង្ហាញចំណងស្នេហាចាប់ដៃសាងគ្រួសារយ៉ាងមានក្ដីសុខជាមួយ Madam Da និង បង្ហាញពីគម្រោងរៀបការ កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ អ្នកទាំងពីរក៏បានប្រកាសដំណឹងល្អឱ្យដឹងថា Madam Da កំពុងពពោះកូនក្នុងផ្ទៃ ជាតំណក់ឈាមដំបូងរបស់តារាប្រុសរូបនេះហើយ។
ដោយឡែក ក្រោយពីបង្ហាញដំណឹងល្អនៃការពពោះកូនដំបូងប៉ុន្មានជាង ៣ ខែ ថ្មីៗនេះ ក៏បានឃើញលោក ប៊ឺរី បង្ហោះសារជូនដំណឹងរៀបរាប់យ៉ាងសោកស្ដាយ ឱ្យដឹងថាពេលនេះលោក និង គូស្នេហ៍ បានបាត់បង់កូនទៅវិញហើយ។
ក្នុងនោះ លោក ប៊ឺរី បានរៀបរាប់ថា ៖ «សុំទោសណា baby ដែល ប៉ា ហើយនិង ម៉ាក់មើលថែកូនមិនបានល្អ មានឱកាសយើងជួបគ្នាម្តងទៀតណា 3 ខែដែលយើងបាននៅក្បែរគ្នា MADAM DA»៕