បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ២៥ ឆ្នាំ មកហើយ ដែលតារាសម្តែងភាពយន្តជើងចាស់ អ្នកស្រី អម្ពរ ទេវី បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិក។

ក្នុងនោះ បើទោះជាបានចាកចេញទៅរស់នៅឯនាយសមុទ្រក្តី តែអ្នកស្រី អម្ពរ ទេវី រមែងធ្វើដំណើរមកលេងស្រុកកំណើតជារឿយៗ និង បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងខ្សែភាពយន្តថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះ អ្នកស្រី អម្ពរ ទេវី បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ក្នុងដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជាជាថ្មី ដោយលើកនេះអ្នកស្រីបាននាំទាំងស្វាមីមកជាមួយគ្នាដែរ និង កំពុងដើរកម្សាន្តយ៉ាងរីករាយលើទឹកដីអង្គរ ខេត្តសៀមរាប៕


