ចំពោះ Influencer ស្រីស្អាត Jennie និង តារាម៉ូឌែល អ៊ឹងហាវ ក្រៅពីឆក់បានការចាប់អារម្មណ៍សរសើរពីសមត្ថភាព ទេពកោសល្យផ្សេងៗរបស់អ្នកទាំងពីរ កន្លងមកក៏តែងត្រូវបានមហាជនចូលចិត្តតាមដានពីជីវិតឯកជន និង ភាពស្និទ្ធស្នាលផ្អែមល្ហែមរវាងអ្នកទាំងពីរផងដែរ។
និយាយដល់ទំនាក់ទំនងស្និទ្ធស្នាលរវាងស្រីស្អាត Jennie និង ប្រុសសង្ហា អ៊ឹងហាវ មហាជនអ្នកគាំទ្រធ្លាប់តាមដានសុទ្ធតែជ្រាបហើយថាអ្នកទាំងពីរជាដៃគូដ៏ស័ក្តិសម និង មានទំនាក់ទំនងពិសេសលើសពីមិត្តធម្មតាអាចជាស្នេហា តែងធ្វើឱ្យអ្នកគាំទ្ររំភើបជាមួយសកម្មភាពផ្អែមល្ហែមល្អូកល្អិនជាមួយគ្នាលើបណ្ដាញសង្គម គ្រាន់តែមួយរយៈធំចុងក្រោយនេះ អ្នកទាំងពីរហាក់ឃ្លាតឆ្ងាយគ្នាខ្លាំងមិនសូវមានសកម្មភាពជាមួយគ្នាច្រើនដូចមុន ខណៈមមាញឹកការងាររៀងខ្លួន។
ដោយឡែក ក្រោយពីបាត់វត្តមានរួមគ្នា និង ខានឃើញសកម្មភាពផ្អែមល្ហែមមួយរយៈ ថ្មីៗកន្លងទៅនេះ ប្រុសសង្ហាស្រីស្អាតមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបជាថ្មី ក្រោយបានឃើញសកម្មភាពរបស់អ្នកទាំងពីរថតរូបកៀកកិតរួមការងារជាមួយគ្នាវិញ និង បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាដូចដើម៕