ជាការពិតណាស់ កន្លងមកអ្នកនិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវព្យុះភ្លៀងរបស់អ្នកដឹកនាំមានប្រជាប្រិយភាពលោក Rith Omega លើរឿងប្រាក់កាក់ជាប់បំណុលគេជុំទិស។

យ៉ាងណាក៏ដោយ អ្នកដឹកនាំរូបនេះមិនចុះចាញ់ បន្តដំណើរពុះពារឧបសគ្គរកប្រាក់ ដើម្បីសងគេ និង បានបន្តអាជីពលើវិថីសិល្បៈជោគជ័យដូចដើមលើអាជីពចាស់។

ដូចពាក្យចាស់លោកថា «ក្រោយភ្លៀង មេឃស្រឡះ» ថ្មីៗនេះ លោក Rith Omega បានបង្ហាញពីសមិទ្ធផលថ្មី ក្រោយការប្រឹងប្រែងក្រោកពីបញ្ហាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកទើបបើកសម្ពោធហ្គារ៉ាស់ថែទាំរថយន្តមានយីហោ «LiTa Film Auto Work»។ ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងខាងលើ ក៏ជាហ៊ុនរបស់តារាចម្រៀងរ៉េប លោក BOB ដូចគ្នាដែរ ដោយអ្នកទាំង ២ បានសហការណ៍គ្នាធ្វើជាដៃគូរកស៊ីលើមុខរបរមួយនេះ៕





