ស្គាល់ហើយមិនចង់ឃ្លាត! មន្តស្នេហ៍វីឡាឯកជនថ្មី រះលើទឹកដីសៀមរាប មានមួយកំប្លេ ឯស្ថាបត្យកម្មស្អាតប្រណីតបញ្ចូលគ្នារវាងវប្បធម៌ខ្មែរ និង អារ៉ាប់

Share This

«ឱ! ខេត្តសៀមរាបប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង ដកចិត្តពុំរួចគួចគិតគេងផ្សង តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា…»  រាល់ពេលបានឮឃ្លាផ្តើមចម្រៀងនេះភ្លាម អ្នកសណ្តាប់ទាំងឡាយ តែងពុះកញ្ជ្រោលអារម្មណ៍ ហាក់ចង់ហោះហើរទៅដល់ទឹកដីសៀមរាបឱ្យបានឆាប់រហ័ស។

ពិតណាស់! មន្តស្នេហ៍សំនៀងនៃបទ «ចំប៉ីសៀមរាប» នេះ ពិតជាបានអង្រួនខ្ញុំអន្ទះសា  ស្ម័គ្រធ្វើដំណើររយគីឡូម៉ែត្រ ឆ្ពោះទៅដល់ខេត្តសៀមរាបត្រឹមមួយប៉ប្រិចភ្នែក។ ប្រាសាទនានានៅតែជាទីជាប់ចិត្ត តែអ្វីដែលធ្វើឱ្យល្ហែល្ហើយចិត្តទៀតនោះ គឺដំណើរកម្សាន្តលើកនេះ ខ្ញុំបានទទួលបទពិសោធសម្រាកលម្ហែនៅកន្លែងឯកជនមួយ ជាផ្ទះវីឡាទំនើប ទើបរះថ្មី ស្ថិតនៅបង្កើយនឹងក្រុងសៀមរាប នោះគឺ  ALMaha Villa។

ចេញពីតំបន់ ផាប់ស្ទ្រីត ធ្វើដំណើរប្រហែល ១០ នាទី យើងបានមកដល់ទីតាំងស្នាក់ ALMaha Villa ដែលកំពុងតែបង្អួតសម្រស់យ៉ាងប៉ប្រិម ចោមព័ទ្ធទៅដោយវាលស្រែខៀវខ្ចី ជាដំណាំ​​ភូមិផងរបងក្បែរនោះ។ រំកិលសន្សឹមៗដល់ច្រកចូល យើងទទួលបានការស្វាគមន៍ពីបុគ្គលិកប្រមាណ ៤-៥ នាក់​ ជាមួយស្នាមញញឹម និង ភាពរួសរាយរាក់ទាក់។

ក្រឡេកពីក្រៅ ផ្ទះវីឡាហាក់ដូចតូចទាប តែចូលដល់ក្នុង ទីធ្លាធំទូលាយ រីឯវីឡាសំកាំងពេញភ្នែក ជាពិសេសពីជ្រុងមួយទៅជ្រុងមួយ មានតាក់តែងទៅដោយគ្រឿងលម្អសិល្បៈ ដែលស្មានសន្មតជាការលាយបញ្ចូលគ្នារវាងវប្បធម៌ខ្មែរផង និង បស្ចិមប្រទេសផង។

បើតាមការរៀបរាប់ពីម្ចាស់វីឡាផ្ទាល់ គឺលោកស្រី សំ រ៉ានី ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដគ្រឿងអលង្ការបែបសិល្បៈ និង ជាស្ថាបនិកគ្រឿងអលង្ការធ្វើដោយដៃ Graines de Cambodge ការរៀបចំគំនិត ឬ concept នៃវីឡានេះ គឺបានចាក់ឫសជ្រៅទៅនឹងការអបអរវប្បធម៌ និង បេតិកភណ្ឌខ្មែរ ហើយក៏រួមឆ្លុះបញ្ចាំងពីវប្បធម៌អារ៉ាប់ ជាបទពិសោធដែលលោកស្រីទទួលបានពេលកំពុងរស់នៅទីនោះ។

ការរចនាវីឡានេះ លោកស្រីបានធ្វើការផ្ទាល់ជាមួយបុគ្គលមានទេពកោសល្យនៅកម្ពុជា រាប់តាំងពីស្ថាបត្យករ អ្នកច្នៃម៉ូដ រហូតដល់សិប្បករ ដើម្បីបង្កើតកន្លែងស្នាក់មួយ បង្ហាញពីភាពសម្បូរបែបនៃសិល្បៈហត្ថកម្ម និង សម្រស់របស់ប្រទេសយើង។

ជាអ្នកច្នៃម៉ូដផងនោះ លោកស្រីបានដាក់បេះដូងក្នុងការរចនាគ្រឿងលម្អខាងក្នុងដោយផ្ទាល់ដៃ។ លោកស្រីបានលាយបញ្ចូលគ្នានូវធាតុប្រពៃណីខ្មែរ និង គ្រឿងតុបតែង ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់កម្ពុជា។ ដូចបានឃើញជាក់ស្តែង ទាំងខាងក្នុង និង ខាងក្រៅ រួមទាំងបន្ទប់ស្នាក់ចំនួន ៥ គ្រប់ជ្រុងទាំងអស់ សុទ្ធតែរៀបចំយ៉ាងឥតខ្ចោះ ប្រកបដោយគំនិតសិល្បៈ ផ្តល់ជាអារម្មណ៍ប្លែកផង លម្ហែផង ហើយក៏បង្កើតជាប្លង់ផ្តិតយករូបភាពបង្ហាញពី Lifestyle ឡូយឆាយមួយបែបផងដែរ។

ជាផ្ទះវីឡាលម្ហែ ALMaha Villa ស័ក្តិសមបំផុតសម្រាប់ការជួបជុំលក្ខណៈគ្រួសារ ឬ មិត្តភក្តិ ពី ១០ ទៅ ១៥ នាក់។ ទីនេះមានភ្ជាប់មកជាមួយផ្ទះបាយ បារ អាងហែលទឹក​​ កន្លែងអាំងសាច់ និង ទីធ្លាធំទូលាយ អំណោយផលបំផុតសម្រាប់ការជួបជុំជប់លៀង ឬ ពិសាអាហារជុំគ្នា បន្ទាប់ពីដើរកម្សាន្តហត់នឿយនៅតាមប្រាសាទនានា។

បទពិសោធស្នាក់នៅ ២ យប់ ៣ ថ្ងៃ យើងទទួលការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីបុគ្គលិក ALMaha Villa ដែលធ្វើឱ្យដំណើរកម្សាន្តលើកនេះ ពិតជារីករាយ មានន័យ បន្ថែមជាអនុស្សាវរីយ៍មួយទៀតមិនអាចបំភ្លេចបាន។

រីករាយភ្លេចខ្លួន ពេលវេលាបីដូចលឿនរហ័ស សូម្បីចាកឆ្ងាយមួយជំហាន ក៏មិនចង់ឃ្លាតសោះឡើយ ឬ អាចថាត្រូវមន្តស្នេហ៍ទីនេះតែម្តង។ ដូចទៅនឹងសំនៀងមួយឃ្លាចុងក្រោយនៃបទ «ចំប៉ីសៀមរាប» ដែលអធិរាជសំឡេងមាសបង្ហើរដូច្នេះថា ៖ «ពេលនេះចំប៉ីសៀមរាបបងអើយ មានតែអ្នកហើយដែលលោកតម្រូវ ជួយផងគ្រាន់ឱ្យបងបានរស់នៅ ជាគ្នាតទៅនឹងចំប៉ីអើយ…»

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

កំពុងផ្អើលនៅចិន! ចោរសម័យថ្មី ស៊ើបមើលទីតាំងរកផ្ទះណាមានមង្គលការ រៀបគម្រោងលួចចំណងដៃបានរាប់ម៉ឺនដុល្លារ

ដឹងតម្លៃហើយទន់ជង្គង់ស្រ៊ឹប! កាបូប Hermes របស់ភរិយាមហាសេដ្ឋីឥណ្ឌា កាន់ចូលរួមពិធីជប់លៀងមួយ ដាំពេជ្រស្អេកស្កះជាង ៣ ពាន់គ្រាប់

ចាស់ទុំកំណត់ពេលាល្អរួច! ខេមរា នាំអនាគតកូនក្រមុំរាងតូចច្រឡឹង ថត Pre-Wedding ក្នុងឈុតបុរាណសមឥតទាស់

ទារិកាទើបកើតម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍លើហ្វេសប៊ុក ដោយសារមានឈ្មោះកំណើតវែងថា «តូម៉ុនីគន្ធ កុសមៈនារីរ័ត្នឥន្រ្ទវត្តីសិរីទេវី»

គ្រោះក្នុងលាភ! ត្រូវឆ្នោតជាង ១ លានដុល្លារ តែលួចយកលុយទៅនាំស្រីស្នេហ៍ដើរលេងហ៊ឺហា ពេលប្រពន្ធតាមទាន់ កើតឡើងដល់ប្ដឹងលែងលះ

ព័ត៌មានបន្ថែម

បុណ្យអុំទុក បានទៅបាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

ដើរលេងផង ធ្វើបុណ្យផង ភ្ជុំទៅវត្ត ៥ នេះ សុទ្ធតែជាទីតាំងសាសនាមានប្រវត្តិយូរលង់

នៅតាកែវ មានទឹកជ្រោះមួយប្រវែង​​ ១ គីឡូហូរពីលើភ្នំ ហើយ ១០ ឆ្នាំមុនធ្លាប់ជាកន្លែង​ជីកត្បូង​មាន​តម្លៃ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

សៀមរាបកាន់តែឡូយ! ឥលូវមានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រួលកប់ស៊េរី

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ឆ្លងឆ្នាំនេះតស់! នៅបាត់ដំបងមានកន្លែងលេងទឹកនៅក្រោមស្ពាន មានទឹកថ្លាហូររិញៗ គួរឱ្យចង់កម្សាន្ត

ឆ្លងឆ្នាំចង់ស្វីតទល់មេឃ អាចទៅស្កាយបារ ៦ កន្លែងនេះ ធានាដឹងតែអ៊េម កម្មវិធីរាប់ថយក្រោយអស្ចារ្យបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ