ក្រោយពីគូស្នេហ៍ថ្មី បានហុចចិញ្ចៀនសុំរៀបការនៅអាងហែលទឹកហើយនោះ កញ្ញា លី អ៊ីវ៉ាធីណា និង គូស្នេហ៍ ក៏បានភ្ជាប់ពាក្យជាផ្លូវការ ចាស់ទុំដឹងឮទាំងសងខាងហើយដែរ។ ក្នុងនោះ បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៥ ខែ ហើយ បើគិតចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមក។ ក្រោយភ្ជាប់ពាក្យរួច កញ្ញា លី អ៊ីវ៉ាធីណា បានប្រាប់មកកាន់ ប្រជាប្រិយ ថា កញ្ញា និង គូដណ្តឹង នឹងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។

ដោយឡែក អ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រសរសើរ ទោះបីគូដណ្តឹងរបស់ កញ្ញា លី អ៊ីវ៉ាធីណា មានវ័យក្មេង មានអាយុប្អូន កញ្ញា សឹងតែពាក់កណ្តាល ប៉ុន្តែគូដណ្តឹង កញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញការយកចិត្តទុកដាក់ និង ទំនួលខុសត្រូវយ៉ាងពេញលេញក្នុងនាមជាអនាគតមេគ្រួសារ។ លើសពីនោះ ពីមួយថ្ងៃទៅមួយថ្ងៃ គូដណ្តឹង កញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញការមើលថែតារាចម្រៀងស្រីរូបនេះបានយ៉ាងល្អ អំឡុងនាងមានបញ្ហាសុខភាពផ្ទាល់ខ្លួន។

នៅមិនយូរប៉ុន្មាន ថ្ងៃមង្គលជ័យនឹងមកដល់នាដើមឆ្នាំ ២០២៥ គេបានឃើញ គូដណ្តឹង កញ្ញា លី អ៊ីវ៉ាធីណា កាន់តែផ្តលសិទ្ធិគ្រប់យ៉ាងដល់នាង សូម្បីតែការកាន់លុយកាក់ គឺពេញៗដៃ មិនថាតែជាប្រាក់ខែនោះទេ ក៏គូដណ្តឹងឱ្យដែរ។ បន្ថែមពីនោះ អ្វីដែលធ្វើឱ្យមហាជនសរសើរពីព្រេងវាសនា កញ្ញា លី អ៊ីវ៉ាធីណា គឺនាងមានសំណាង ដោយថ្មីៗនេះ តារាចម្រៀងកូនកាត់ចិនរូបនេះ ពោលថា៖ «ប្តីជិតបើកប្រាក់ខែហើយ យកអស់ៗដែរ ឆ្ងល់នៅមានលុយទិញពេជ្រមក surprised ប្រពន្ធទៀ Dern Mony លុយលាក់គ្រប់កន្លែង»៕




