បើរំឭកដល់ការប្រកួតកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ អ្នកនិយមទស្សនាច្បាស់ជាបានស្គាល់មកហើយបេក្ខភាពឆ្នើម លោក នាង ឧត្តុង មកពីទីក្រុងភ្នំពេញ។

កាលនោះ បើទោះជាមិនបានបន្តដំណើតមកកាន់ Top កំពូល ក៏ពិតមែន ប៉ុន្តែបេក្ខជន នាង ឧត្តុង ក៏ជាបេក្ខជនឆ្នើមក្នុង Top 25 ដែលមានការគាំទ្រពីសំណាក់មហាជនផងដែរ។

យ៉ាងណាមិញ ក្រោយការប្រកួតបានបញ្ចប់ប្រមាណជិត ១ ឆ្នាំ អ្នកគាំទ្រនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក លោក នាង ឧត្តុង បានឃើញលោកបង្ហោះសកម្មភាពក្នុងការចាប់យកជំនាញធ្វើនំ ដើម្បីបំពេញក្តីស្រមៃរបស់លោក។

ជាក់ស្តែង ក្រោយសិក្សាជំនាញខាងលើបានមួយរយៈ លោក នាង ឧត្តុង បានបើកហាងនំផ្ទាល់ខ្លួនហើយ និង ក្លាយទៅជាថៅកែហើយ ដោយហាងនំរបស់លោកមានយីហោ «HooDoo Bakery»៕




