សំងំហាត់ ៦ ខែ អេដវីន ត្រឡប់មកជាថ្មី ត្រៀមខ្លួនប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ IFBB នៅបាងកក

Share This

ក្រោយជួបព្យុះភ្លៀងរឿងរ៉ាវជីវិតជាច្រើន រហូតសឹងថាធ្លាក់ដល់ចំណុចសូន្យ ឥលូវនេះ តារាសម្តែង រាងរៅសាច់ដុំសង្ហាមាំ អេដវីន ឬមានឈ្មោះពិត យិត មាសឧស្សាហ៍ បានត្រលប់មកជាថ្មីក្នុងវិស័យប្រកួតបុរសឯក និង កាយវប្បកម្ម។ ជាក់ស្តែង អេដវីន នឹងចូលរួមប្រកួតក្នុងកម្មវិធី IFBB (international Fitness and Bodybuilding)​ នៅថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ​ឆ្នាំ​ ២០២៤​ នៅទីក្រុងបាងកក ប្រទេសថៃ។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Misters of Cambodia ឬ បុរសឯកកម្ពុជា អេដវីន បានហ្វឹកហាត់ត្រៀមរយៈពេល ៦ ខែមុនកម្មវិធីប្រកួតដើម្បីដំឡើង និង សម្រកគីឡូ។ កម្មវិធីដែលលោកនឹងចូលប្រកួតនេះ ផ្តោតទៅលើបុរសដែលមានរូបរាងកាយសាច់ដុំមាំមួន គួបផ្សំជាមួយមុខមាត់សម្រក ស្រស់ស្អាត ដើម្បីទាក់ទាញពិន្ទុពីគណៈកម្មការ គ្រប់វិញ្ញាសាប្រកួត។ បេក្ខជនត្រូវតែតម្រូវឱ្យមានសាច់ដុំស្ងួត ដែលមានជាតិខ្លាញ់ក្នុងខ្លួនតិចបំផុត។

តាមការហាត់យករាង ឃើញថា អេដវីន ពិតជាបានដំឡើង និង សម្រកសាច់ដុំ ត្រលប់មកវិញជាមួយរាងកាយមាំមួន រាងរៅសង្ហា ស័ក្តិសមនឹងអ្វីដែលកម្មវិធីត្រូវការ។ ជាមួយគ្នានេះ មហាជននៅលើបណ្តាញសង្គមក៏បង្ហាញការភ្ញាក់ផ្អើល ដោយ Comment សរសើរ និង ជូនពរលោកជាហូរហែផងដែរ។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតនេះ ការប្រកួតពេលព្រឹកអ្នកដែលទទួលបានលេខ ១ ក្នុងការប្រកួតជម្រុះក្នុងស្រុក(Bangkok regional Certified) ទើបមានសិទ្ធិដើម្បីទៅចូលរួមប្រកួតជាមួយអ្នកលេខ ១ ពីប្រទេសផ្សេងៗ ដើម្បីទទួលបាន (Professional Card Certified) ទើបមានសិទ្ធិទៅប្រកួតយកឈ្មោះពីស្ថាប័ន IFBB (Qualified) ដើម្បីមានសិទ្ធិចូលជាកីឡាករលំដាប់ថ្នាក់ពិភពលោករបស់ Mr Olympia (US)។ កម្មវិធីនេះ ប្រុសស្អាតសាច់ដុំ អេដវីន នឹងប្រកួតលើពីរវិញ្ញាសា ដែលវិញ្ញាសាទី ១ បេក្ខជនកម្ពស់ 173 -178 cm ផ្តោតទៅលើសាច់ដុំផ្នែកខាងលើ (Men’s Physique) និង វិញ្ញាសាទី ២ បេក្ខជនកម្ពស់ 173-178 cm ផ្តោតទៅលើសាច់ដុំទាំងលើ ទាំងក្រោម (Classic Physique)៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ