សំងំទៀតមិនបានទេ! OG Golden ចេញបញ្ជាក់រឿងវីដេអូលោកឆែកសោនមុខឆាក ដែលកំពុងផ្ទុះប្រតិកម្មខ្លាំងពីមហាជន

Share This

កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកនូវវីដេអូមួយរបស់គណនីហ្វេសប៊ុកឈ្មោះ នាយស្តុកតន្ត្រី សិរីមង្គល ដែលបានបង្ហោះនូវវីដេអូរបស់តារាចម្រៀងរ៉េប OG Golden កំពុងតែឆែកសំឡេងនៅមុខឆាកតន្ត្រី និង អមសារមួយឃ្លាថា៖ «វគ្គ ២ មកទៀត តាប៉ែ ម៉ោងស្មាហ្នឹងម៉ោងឡើងច្រៀង មិនមែនម៉ោងគេតេស្តសោនទេ! ផ្លែនៅខាងមុខសាប់ រឿងអីមិនកុង បើវង់ខ្ញុំ ដាច់អស់ហើយ លោកតារា»។

ក្នុងនោះដែរ គ្រាន់តែបានឃើញវីដេអូ និង សំណេរប៉ុន្មានឃ្លាខាងលើ ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកសិល្បៈមួយចំនួនបានចេញមុខមករិះគន់ដល់លោក OG Golden មិនប្រណីឡើយ។ តែយ៉ាងណា ក្នុងនោះ ក៏មានអ្នកចេញមកបញ្ជាក់ដែរថា វីដេអូនោះ គឺជាការសមឆាកប៉ុណ្ណោះ រីឯម្ចាស់គណនីគ្រាន់តែបង្ហោះ ដើម្បីទទួលបានការ Like និង Share ឱ្យល្បី។

យ៉ាងណាមិញ មិនយូរប៉ុន្មានវីដេអូនោះត្រូវបានលុបចេញ ស្របគ្នានឹងម្ចាស់ជ័យលាភី Rapper Fighter លោក OG Golden បានចេញមកបកស្រាយ និង បញ្ជាក់រកខុសត្រូវច្បាស់ៗថា៖ «ទ្រាំថាទប់មិនចង់មាត់ជាមួយ Video ថ្មីៗ គេជេរខ្ញុំម្នាក់នេះពេញទឹកពេញដី! រឿង Sound Check ថ្ងៃបាត់ដំបង ថ្ងៃនឹងជាថ្ងៃខ្ញុំត្រូវ Sound Check បន្ទាប់មក Producer បានឱ្យខ្ញុំចុះទៅខាងក្រោម ដើម្បីពិនិត្យសំឡេងបាស់ និង Microphone ថាតើវាមានបញ្ហាកុងគ្នាទេ ព្រោះខ្លាចពេលដែលខ្ញុំចុះទៅលេងជាមួយ Fan វាមានបញ្ហា ប៉ុន្តែបងៗខ្លះចេះដឹងច្រើនពេក គាត់ទៅបង្ហោះ Video ខ្ញុំ រួចមានបងៗអ្នកចេះៗជាច្រើនទៀត ចូលមកដៀលក្បាលខ្ញុំ ខ្លះទៀតលេងជេរដល់ម៉ែ ហេតុអ្វីបានជា មនុស្សយើងរាល់ថ្ងៃចូលចិត្តម្ល៉េះ ខាងតែស្ករហ្នឹង? គេខ្មៅ ខ្មៅដែរ! គេស សដែរ Tf……ចុកហា Ex»។

លើសពីនោះទៀត ក៏មានអ្នកបច្ចេកទេសក្រុមសំឡេងមានគណនីឈ្មោះ Poung Phea ដែលបានរួមការងារជាមួយលោក OG Golden ក៏បានចេញមកបញ្ជាក់ដូចគ្នាលើបញ្ហាខាងលើនេះថា៖ «ការបកស្រាយរឿងអត់ប្រយោជន៍ មិនដែលជាចំណូលចិត្តរបស់ពួកយើងឡើយ ប៉ុន្តែបងប្អូនមួយចំនួនតាំងខ្លួនជាតុលាការវាយប្រហារក្មេងប្រុសម្នាក់ ដែលជាចំហក្នុងគ្រួសារតូចមួយ ដែលឆ្លងកាត់ព្យុះភ្លៀវរាប់មិនអស់។ រូបថតមួយនេះ គឺជាសកម្មភាពគាត់សំដែងពិតប្រាកដក្នុងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ Video ដែលបានបង្ហោះគឺជាសកម្មភាពម៉ោង ១០ យប់ ក្នុងពេលហាត់សម (កំឡុងពេលហាត់សមតែងតែមានអ្នកគាំទ្រមកទស្សនាជាប្រចាំ ពុំបាច់ឆ្ងល់នោះទេ)។ ទម្លាប់នៃការហាត់សម ចម្រៀង Rap មានលក្ខណៈខុសពីចម្រៀងធម្មតា ដូចជាការដើរទៅជិតអ្នកគាំទ្រជារឿងធម្មតាបំផុត សុំមិនពន្យល់វែងឆ្ងាយដោយសារវាជាបច្ចេកទេស និង ការសម្រេចចិត្តទាំងស្រុងក្នុងការរៀបចំ Concert របស់ Producer ចង់ឱ្យគាត់ដើរទៅណា ច្រៀងបែបណារួចចាំគេរៀបចំទីតាំង Sound តាមក្រោយក៏បាន មិនជាបញ្ហានោះទេ ក្រុមការងារ Sound របស់យើងសុទ្ធតែជាអ្នកជំនាញ ឱ្យតែពេលហាត់សម យើងដឹងដំណើររបស់គ្នាទៅវិញទៅមក។ ការបកស្រាយវែកញែកទៅលើការងារ ដែលខ្លួនគ្មានជំនាញ គ្រាន់តែជាជនរងគ្រោះរបស់ម្ចាស់ Page ដែលយក Video ចេញពី Acc Tiktok អ្នកផ្សេង រួច Post ដាក់ caption ដើម្បីទាក់ទាញ Like និង Share ប្រម៉ូតក្រុមតន្រ្តីខ្លួន គ្រាន់តែដើម្បី like និង Share បង្កើតរឿង ថោកទាបបំផុត ខ្ញុំចង់បញ្ជាក់ថាម្ចាស់ Page ដែល post មិនមែនជាក្រុមការងារ ឬផ្នែកណាមួយនៃពួកយើងនោះទេ។ ចំណាត់ការល្អបំផុត ឃើញ post មួយ report មួយ សូមលុបបំបាត់ពត៌មានក្លែងក្លាយ ពួកឆ្លៀតឱកាស»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ